Twitter បិទគណនីយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកដូណាល់ ត្រាំ
cily sok October 16, 2020 at 8:29 am
facebook

(អាមេរិក)៖ ក្រុមការងារយុទ្ធនាការបោះឆ្នោតរបស់លោកដូណាល់ ត្រាំ បានប្រើប្រាស់បណ្ដាញសង្គម Twitter ក្នុងការបោះបង្ហោះសារអំពី ព័ត៌មានមួយចំនួនទាក់ ទង នឹងកូនប្រុសរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលទង្វើនេះបានខុសពីច្បាប់របស់ Twitter។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទៅ១៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា គណនី @TeamTrump ត្រូវបាន Twitter បិទភ្លាមៗ ក្រោយពេលបង្ហោះសារពាក់ព័ន្ធនឹងព័ត៌មាននៃការធ្វើជំនួញរបស់កូនប្រុសលោក Joe Biden ដែលបានចេញផ្សាយដោយសារព័ត៌មាន New York Post ដែល សកម្មភាពនេះ ត្រូវបាន Twitter ចេញសេចក្ដីប្រកាស និងច្បាប់កំណត់តាំងពីឆ្នាំ២០១៩ ដែលមិនអនុញ្ញាតឱ្យមានការឃោសនាបោះឆ្នោតនៅលើបណ្ដាញសង្គម ។

ក្រោយពីមានការបង្ហោះសារនេះ អ្នកនាំពាក្យរបស់លោក Joe Biden បានទាមទារឱ្យបណ្ដាញសង្គម Twitter ទទួលខុសត្រូវ ប៉ុន្តែ Twitter បានឆ្លើយបតវិញថា ខ្លួន មានសិទ្ធិត្រឹមតែបិទគណនីនោះចោលប៉ុណ្ណោះ ចំណែករឿងផ្សេងទៀតមិនអាចធ្វើបាននោះទេ។

គួរបញ្ជាក់ផងដែរថា ក្រៅពីគណនី @TeamTrump ក្រុមហ៊ុន Twitter ក៏បានបិទគណនីពីរទៀតផងដែរគឺគណនីរបស់លោកលោកស្រី Kayleigh McEnany ជាលេខាធិការសារព័ត៌មានសេតវិមាន និងគណនី New York Post ៕​ ផ្តល់សិទ្ធដោយ៖ Freshnews