អាសូរណាស់ ! ខំប្រឹង៥ឆ្នាំទម្រាំទិញផ្ទះបានមួយ ចូលរស់នៅទើបតែបាន១០ថ្ងៃ ត្រូវទឹកជន់លិចអស់ ឥលូវត្រូវចេញចោលផ្ទះទៀត
cily sok October 17, 2020 at 10:11 am
facebook

ជំនន់ទឹកភ្លៀងកំពុងធ្វើការវាយប្រហារមកកាន់ប្រទេសកម្ពុជា និងធ្វើអោយប៉ះពាល់ដល់ខេត្តមួយចំនួន ក្នុងនោះដែររាជធានីភ្នំពេញក៏បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះដូចគ្នា ជាក់ស្តែងនៅក្នុងទឹកដីខណ្ឌដង្កោ កំពុងតែជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅកាន់ទីទួលមានសុវត្ថិភាព។

ថ្មីៗនេះបងស្រីម្នាក់ដែលជាម្ចាស់ផ្ទះមួយដែលត្រូវបានទឹកជន់លិចលង់ បានបង្ហោះសារដ៏គួរអោយសង្វែកមួយថា៖ “អាណិតផ្ទះណាស់ទើបតែបានមកនៅ១០ថ្ងៃឥឡូវត្រូវចេញចោលទៀត មើលរូបភាពហើយគួអោយសង្វេកណាស់ ជម្រកដែលខ្ញុំមិនធ្លាប់មាន​ ការខិតខំប្រឹងប្រែងរបស់ពួកខ្ញុំរយ:ពេលប្រាំឆ្នាំខ្ញុំបានជម្រកមួយនេះសម្រាប់ជ្រកតែឥឡូវលិចអស់ហើយ”៕​ ប្រភព៖ Khmer Note