គ្រូបុរាណ ជា សុខហេង ចេញវិដេអូសុំទោសឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុំអនុញ្ញាតអោយខ្លួនបានបន្តជួយដល់ប្រជាពលរដ្ឋបន្តទៀត
cily sok October 17, 2020 at 10:50 am
facebook

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយជូនដល់សាធារណជន និងជាពិេសសលោកគ្រូបុរាណ ជា សុខហេង ដែលមិនមានវិជ្ជាជីវៈជាពេទ្យ អោយបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងសូមអោយបងប្អូនប្រជាពលរដ្ឋឈប់ជឿតាមការឃោសនា របស់គ្រូបុរាណរូបនេះតទៅទៀត ដើម្បីជៀសវាងមានបញ្ហាសុខភាព។

ក្រោយចេញសេចក្តីប្រកាសមិនបានប៉ុន្មានផង លោកគ្រូបុរាណ ជា សុខហេង បានចេញវិដេអូសុំទោស ឯកឧត្តមរដ្ឋមន្ត្រី និងសុំអោយខ្លួនបន្តជួយប្រជាពលរដ្ឋបន្តទៀត។ លោក ជា សុខហេង បានរៀបរាប់ថា៖ “ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរពអភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើអោយប៉ះពាល់ ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ ខ្ញុំបាទសូមសន្យាថាមិនអោយមានកំហុសជាលើកទីពីរឡើយ។ សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ អោយបានបន្តជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាសណ្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។” ប្រភព៖ Khmer Note

ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរពអភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល…

Posted by Chea Sokheng ជា សុខហេង on Wednesday, October 14, 2020