BREAKING: អាមេនីបាញ់មីស៊ីលលើអាហ្សែបៃហ្សង់ បង្កឲ្យមនុស្ស១២នាក់ស្លាប់ និង៤០នាក់រងរបួស!
cily sok October 17, 2020 at 4:03 pm
facebook

(បាគូ)៖ កិច្ចព្រមព្រៀងលើបទឈប់បាញ់ដើម្បីមនុស្សធម៌ បានក្លាយជាអាសាបង់ហើយ ដោយអាជ្ញាធរអាហ្សែបៃហ្សង់បានអះអាងថា កងទ័ពប្រទេសអាមេនីបានបាញ់ផ្លោងគ្រាប់មីស៊ីល មកលើទីក្រុងហ្គាន់ចា (Ganja) ជាទីក្រុងធំបំផុតលំដាប់លេខ ២ របស់អាហ្សៃបៃហ្សង់ ដោយបានបង្កឲ្យជនស៊ីវិល ១២នាក់ស្លាប់ និង ៤០នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០៕ ផ្តល់សិទ្ធដោយ៖ FRESHNEWS