ក្តៅៗ ! ក្រពើរួចចេញពីអាងនៅខណ្ឌដង្កោ ចាប់បានវិញហើយ
Khmer press October 17, 2020 at 7:30 pm
facebook

ករណីដ៏គូួរអោយភ្ញាក់ផ្អើលមួយដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះដោយសារតែក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹង ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។

ប៉ុន្តែនៅមុននេះបន្តិច ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចាប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ៕