ករណីឡានក្រុងរដ្ឋដឹកអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្តកូវីដ១៩ ពេលលោកជំទាវឱ​ វណ្ណឌីន​ កំពុងចាត់ជំនាញពិនិត្យនិងស្រាវជ្រាវ
Khmer press October 18, 2020 at 12:30 pm
facebook

កាលពីថ្ងៃៗនេះ មានការបង្ហោះនិងស៊ែរតៗគ្នា ករណីវិដេអូមួយដែល យប់ថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដែលថតសកម្មភាពរថយន្តក្រុងទម្លាក់អ្នកដំណើរទើបត្រលប់ពីក្រៅប្រទេសឲ្យចុះមុន យកទៅធ្វើចត្តាឡីស័ក តេស្តរក មេរោគ COVID19 ពីសំណាក់មន្ត្រីសុខាភិបាល។

ខាងក្រោមនេះជាសារពី​មន្ត្រី​ អន្តោប្រវេសន៍​ ៖​ អ្នកមិនត្រឹមតែជាអ្នកបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ អង្គភាពខ្ញុំទេ អ្នកកំពុងបំផ្លាញកិច្ចខិតខំរបស់ថ្នាក់ដឹកនាំជាតិ និងប្រជាជាតិទាំងមូលតែម្តង ដោយសារផលប្រយោជន៍បន្តិចបន្តួច ។ អ្នកលក់មនសិកា អ្នកឯងបំផ្លាញក្តីសង្ឃឹមនិងសេចក្តីសុខសាន្តប្រជាពលរដ្ឋនៃកម្ពុជា តើសង្ឃឹមអីទៀត ? ក្រសួងសុខាភិបាលត្រូវតែមានការបកស្រាយឲ្យបានត្រឹមត្រូវ ។ សកម្មភាព ទំលាក់ភ្ញៀវជាជនជាតិចិនដែលទើបចុះពីលើយន្តហោះ ហើយត្រូវយកទៅធ្វើចត្តាឡីសក្តិ តេស្តរក មេរោគ COVID19 ពីសំណាក់មន្ត្រីសុខាភិបាល ។ កេីតហេតុ​នៅ​ខាងមុខ​ ព្រលានយន្តហោះ​ អន្តរជាតិ​ភ្នំពេញ​ យប់ថ្ងៃទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។

ចំពោះករណីខាងលើលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​បានឆ្លើយតបថា៖ “ខ្ញុំបានឃេីញហេីយ​ បានចាត់ជំនាញពិនិត្យនិងស្រាវជ្រាវករណីនេះហេីយ។ អរគុណ”៕