ចំណាយតិច មានប្រយោជន៍ច្រើន ស្មោះស្ម័គ្រតែ OPPO A93 ទៅមិនខកបំណងទេ ព្រោះតម្លៃធូរពិសេសតាមសំណូមពរអតិថិជនក្នុងគ្រានេះ
Chan Liny October 18, 2020 at 3:30 pm
facebook

កាលពីថ្ងៃទី18 ខែតុលា OPPO ដែលក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទទួលបានចំណាត់ថ្នាក់លេខ 1 នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី 2 ឆ្នាំ 2020 និង លេខ 1 នៅកម្ពុជាកាលពីត្រីមាសទី 3 ឆ្នាំ 2019 បានរៀបចំធ្វើតេស្តដំបូងជាផ្លូវការនូវស្មាតហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយដែលមានឈ្មោះថា VIP Experience នៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center)” និងជាងហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។

នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករ ជា វណ្ណរិទ្ធ និងតារាចម្រៀង Step ក៏បានចូលរួមជាភ្ញៀវកត្តិយស និងជាសក្ខីភាពក្នុងការធ្វើតេស្ត និងសាកប្រើនូវអ្វីដែលអស្ចារ្យលើសពីការរំពឹងទុក នៃបងធំត្រកូល A គឺ OPPO A93 លើកដំបូងជាផ្លូវក្នុងប្រទេសកម្ពុជាផងដែរ។

ពាក្យស្លោក OPPO A93 គឺអស្ចារ្យលើសពីការរំពឹងទុក ! បើនិយាយឱ្យងាយយល់គឺ អស្ចារ្យទាំតម្លៃ អស្ចារ្យទាំងកាមេរ៉ា AI 6គ្រាប់ ដែលមានមុខងារសំបូរបែបលើសគេ អស្ចារ្យទាំងអេក្រង់បែប Super AMOLED អស្ចារ្យកាមេរ៉ាមុខទម្លុះភ្លោះ អស្ចារ្យទាំងរចនាបទកម្រាស់ស្តើងត្រឹមតតែ 7.48mm អស្ចារ្យទាំងស្កេនមេដៃលើអេក្រង់ ជាមួយនឹងតម្លៃដ៏អស្ចារ្យ តែគួរឱ្យស្តាយក្រុមហ៊ុនសុំលាក់សិន ។

ក្នុងកម្មវិធីនោះផងដែរ បើយោងតាមសម្តីតារាចម្រៀង Step បាននិយាយដោយសង្កត់ធ្ងន់ៗថា “សម្រាប់ OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពភ្លឺច្បាស់ដិតបែបធម្មជាតិ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណ្ណោះ ដែលមានមុខងារច្រើននិងថ្មីៗ AI Night Flare Portrait, AI Super Night Selfie, AI Ultra Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode108MP ជាដើម ។

រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh។

ចំណុចពិសេសថ្មីគឺចំណុចលេចធ្លោជាពិសេស ដែលប្រើបានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមុខងារ AI Super Clear Portrait (Eye Auto Focus) ដែលអាចធ្វើឲ្យយើងមើលទៅស្អាតជាងមុន ដិតគ្រប់ចំណុចដួចជា ត្រង់ភ្នែក រោមភ្នែក និងចិញ្ចើមជាដើម មានន័យថា យើងបានបង្កើនកម្រិត AI ឲ្យរូបភាពបង្ហាញចេញមកគឺដិតច្បាស់ល្អនៅគ្រប់ស្ថានភាពពន្លឺតែម្តង។ ចំពោះមុខងារ Dual Lens Bokeh វិញគឺថតបានទាំងរូបថតនិងវីដេអូបែបព្រាលផ្ទៃបានច្រើនគ្នានិងដាច់បានល្អ រួមជាមួយ AI Color Portrait ក៏បានអាប់ដេតដោយថតបានច្រើនគ្នាលេចធ្លោ តែផ្ទៃក្រោយក្លាយជាសខ្មៅយ៉ាងស្រស់ស្អាត។

បន្ថែមពីនេះ ពិធីករ ជា វណ្ណរិទ្ធ ក៏បាននិយាយពីមុខងារពិសេសៗយ៉ាងដូច្នេះថា « សម្រាប់រូបរាង OPPO A93 វិញគឺមានកម្រាស់ស្តើងត្រឹមតែ 7.48mm ងាយស្រួលក្នុងការចាប់កាន់ ដាក់ក្នុងហោប៉ៅ ឬកាបូបតូចៗ ជាមួយមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 រឹតតែឡូយ។ អ្វីដែលកាន់តែពិសេស នោះគឺ RAM ក៏ធំ 8GB អង្គផ្ទុកទិន្នន័យក៏ធំ ROM 128GB ជាមួយនឹងបន្ទះឈីប Mediatek Helio P95 បូកផ្សំជាមួយថាមពលថ្ម 4000mAh បន្ថែមបច្ចេកវិទ្យាសាកថ្មរហ័ស 18W ដោយគ្រាន់តែសាកថ្ម 5នាទីនិយាយទូរស័ព្ទបាន 2ម៉ោង ឬលេង Instagram, មើល Youtube បាន 1ម៉ោង ត្រូវចិត្តសម្រាប់អ្នកប្រើចូលចិត្តលេងបណ្តាញសង្គម ក៏ដូចជាលេងហ្គេមមិនខ្វល់រឿងសាកថ្ម ឬស្ពាយ Power Bank តាមខ្លួន។»

ជាងនេះទៅទៀតវាគ្មិនកិត្តិយសនិងជាអ្នកតំណាងឱ្យក្រមហ៊ុន OPPOបានលើកឡើងអំពីចំណុច 8 យ៉ាង ដែលគួរពិចារណាងាយៗមុននឹងសម្រេចចិត្តទិញ OPPO A93 នោះគឺ៖

1. អេក្រង់ទម្លុះភ្លោះមុខ Super AMOLED ទំហំ 6.43” ភ្លឺច្បាស់ដិតកម្រិតខ្ពស់ត្រជាក់ភ្នែក
2. កាមេរ៉ា AI Portrait 6 គ្រាប់ ដែលមានមុខងារសំបូរបែបថ្មីៗប្លែកដែលកាមេរ៉ាក្រោយមានទំហំ 48MP+8MP+2MP+2MP និងកាមេរ៉ាមុខ មានទំហំ 16MP+2MP ដែលមានមុខងារពិសេសៗដូចជា AI Night Flare Portrait, AI Super Night Selfie, AI Ultra Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ រីឯ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទំហំ 16MP+2MP ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ។ ចំណែកការថតវីដេអូបានក្នុងកម្រិត 4K, 1080P, 720P ពិសេសក៏មានមុខងារវីដេអូបែបយឺត Slow-motion អាចថតបានក្នុងកម្រិត 720P និង1080P រួមទាំងបច្ចេកវិទ្យាទប់លំនឹងវីដេអូទាំងកាមេរ៉ាក្រោយនិងកាមេរ៉ាមុខទៀតផង។
3. រូបរាងនិងរចនាបទ ស្តើងស្រាលជាមួយនឹងកម្រាស់ត្រឹមតែ 7.48mm គែមកោងស្រួលចាប់កាន់
4. OPPO A93 បានបំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 និងស្កេនមុខដោះសោរ
5. កម្លាំងម៉ាស៊ីននិងល្បឿន វាបានបំពាក់មកនូវបន្ទះឈីប MKT Helio P95 ដែលរួមជាមួយនឹងបច្ចេកវិទ្យា MediaTek HyperEngine ដែលអ្នកនឹងទទួលបានសកម្មភាព ល្បឿន រហ័ស និងរលូន ជាពិសេសនៅក្នុងស្ថានភាពលេងហ្គេម ឬផ្ទុកទិន្នន័យធំច្រើន ពិសេស រ៉េមក៏ធំ 8GB រ៉មក៏ធំ 128GB។
6. ថាមពលថ្មទំហំ 4000mAh រួមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 18W
7. ចំណុចពិសេសចុងក្រោយនោះ គឺ មុខងារបញ្ជាដោយកាយវិការ (Air Gestures) លោកអ្នកអាចលើកទូរស័ព្ទ ដោយមិនប៉ះទូរស័ព្ទ តាមរយៈកាយវិការគ្រាន់តែគ្រវាស់ដៃឡើងលើ។
8. កាត់បន្ថយភាពរអាក់រអួល ឬទាក់ៗ (Anti-Lag Algorithm) ដោយបោសសំអាតទិន្នន័យដែលបណ្តាលឱ្យមានអង្គចងចាំ ធ្វើឱ្យរអាក់រអួលនិងគាំ ពិសេសធ្វើឱ្យការបើកប្រើទិន្នន័យនៅក្នុងអង្គផ្ទុកទិន្នន័បានលឿននិងមានប្រសិទ្ធភាពជាងមុន។

អ្វីដែលអស្ចារ្យលើសពីការរំពឹងទុក លើសពីការចង់បាននោះ គឺ តម្លៃល្អហួសបើធៀបនឹងលក្ខណៈពិសេសៗខ្លឹមៗ មិនធ្លាប់មាន មិនគួរឱ្យជឿ។ OPPO A93 គឺចេញលក់ស្របពេលនេះគឺពិតបំពេញបាននូវតម្រូវការ និងតាមសំណូមពរ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា ដែលសមស្របនឹងចំណូលនិងស្ថានការណ៍សេដ្ឋកិច្ចសព្វថ្ងៃ។

ដល់ពេលប្តូរស៊េរីថ្មីទៀតហើយ គួរប្រញាប់ទៅកក់ទុកបណ្តើរៗតាមហាងទូរស័ព្ទទៅ ក្រែងលអស់ស្តុក ព្រោះរបស់ល្អជាមួយនឹងគុណភាពលើសពីតម្លៃកម្រនឹងរកបានណាស់ ៕ តោះ! ដើម្បីត្រៀមលុយ ត្រៀមកក់ទុកមុន OPPO A93 របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់ ជាមួយនឹងកាដូដ៏ច្រើនសម្បើម!