គួរឲ្យស្រឡាញ់ណាស់! ឌី សូនីតា សម្រាលបានកូនស្រីម្នាក់ មុខដូចកូនកាត់ គួរឲ្យខ្នាញ់ ចំណែកឈ្មោះវិញមានអត្ថន័យណាស់
Khmer press October 22, 2020 at 8:49 pm
facebook

ឌី សូនីតា តារាសម្តែង និងចម្រៀងស្រីដែលមានទេពកោសល្យ និងសមត្ថភាព ជាពិសេសគឺមានប្រជាប្រិយខ្ពស់ក្នុងស្រទាប់យុវវ័យ។ កាលពីពេលថ្មីៗនេះ គាត់បានទម្លាយរឿងពិតរបស់ខ្លួនខណៈដែលនាងមិនទាន់រៀបការស្រាប់តែមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងបានលាក់បាំងពីមហាជនអស់រយៈពេលយ៉ាងយូរ។ តារាសម្តែងរូបស្រស់ម្នាក់នេះ មានផ្ទៃពោះជាមួយនឹងលោក អេឡេចហ្សូរ៉ា ដែលជាតារាសម្តែងដូចគ្នា ហើយនាងក៏បានសុំទោសដល់មហាជនចំពោះការមានផ្ទៃពោះទាំងមិនទាន់រៀបការ ព្រោះខ្លួនជាតារា ជាមនុស្សរបស់មហាជន។ នៅថ្ងៃនេះតារាសម្តែង ឌី សូនីតា បានសម្រាលបានកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ ដែលមានឈ្មោះថា «Smile» «ញញឹម »។ ឌី សូនីតា បានបង្ហោះថា ៖ “បានជួបគ្នាហើយកូន 🥰 ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស😊🙏🙏🙏🙏”

គួរបញ្ជាក់ថា ឌី សូនីតា បានរៀបរាប់ថា៖ “នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថាកាដុងនឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែអោយតម្លៃនិងជាតារាម្នាក់ដែលធ្វើអោយបងប្អូនសើចសប្បាយរីករាយរហូតទៅ។ សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ #Smile #comming# #soon-“។

សូមទស្សនាវិដេអូរបស់តារាសម្តែង ឌី សូនីតា ទាំងអស់គ្នា៖