កម្ពុជា បាននាំចេញជ័រកៅស៊ូជាង២០ម៉ឺនតោន បានចំណូលជាង២៧០លានដុល្លារ នៅរយៈពេល៩ខែឆ្នាំនេះ !
cily sok October 27, 2020 at 4:28 pm
facebook

(ភ្នំពេញ)៖ រាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន២០៩,៨១៩តោន កើនឡើង២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

របាយការណ៍បន្តថា ក្នុងរយៈពេល៩ខែមកនេះតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,២៩២ដុល្លារក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ៩ខែឆ្នាំ២០២០នេះ មានជាង២៧០លានដុល្លារអាមេរិក។​អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០២,៣១៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៩០,០០៧ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១២,៣០៦ហិកតាស្មើនឹង២៨ភាគរយ។ សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕​ ផ្តល់សិទ្ធដោយ៖ Freshnews