រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការប្រមូលថ្លៃសំរាម និងសំណល់រឹងសម្រាប់ខែកញ្ញា
cily sok October 27, 2020 at 4:37 pm
facebook

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលថ្លៃសំរាម និងសំណល់រឹង សម្រាប់ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។​រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះពលរដ្ឋ ដែលខកខាន ការបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែសីហា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តន៍វិធានការ ដោយកត់ត្រាជាបំណុលរួចហើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់ មិនអនុវត្តន៍វិធានការរដ្ឋបាល និងច្បាប់ ដោយនៅទុកឱកាស ឲ្យប្រជាពលរដ្ឋភ្ញាក់រលឹក និងរួសរាន់ទៅបង់ថ្លៃសេវា និងសំណល់រឹង ឲ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ចំពោះថ្លៃសេវាប្រមូលសំរាម សម្រាប់ខែកញ្ញា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០៕​ ផ្តល់សិទ្ធដោយ៖ Freshnews