នៅក្មេងមិនខំរៀន បែជានាំគ្នាបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ស្ទាក់បានហៅមកព្រមានអប់រំ
cily sok October 28, 2020 at 8:37 am
facebook

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន ០៤នាក់ និងម៉ូតូ ០២គ្រឿង។ ក្មេងទំនើងដែលបង្ហោះម៉ូតូមានឈ្មោះ វង្ស កែវមុន្នីស័ក្ក, ភ័ក្រ សុវណ្ណរិទ្ធិ, រីម ដារ៉ុង, សៀន សុបញ្ញាភារៈយុទ្ធ។

បច្ចុប្បន្នក្មេងទំនើងមួយក្រុមខាងលើបានធ្វើការអប់រំ នឹងកិច្ចសន្យា ហើយបានឲ្យអាណាព្យាបាលមកធានាយកទៅផ្ទះវិញដើម្បីអប់រំណែនាំបន្ត ចំណែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកលៀប ចំនួនបីថ្ងៃទើបធ្វើការប្រគល់ឲ្យទៅវិញ៕​ ប្រភព៖ Khmer Note