ចិនបើកឡានគេចពីគោលដៅត្រួតពិនិត្យ ពេលសមត្ថកិច្ចដេញតាមទាន់ឆែកឆេររកឃើញសុទ្ធតែរបស់ខុសច្បាប់ទាំងនេះ
cily sok October 28, 2020 at 8:42 am
facebook

ស្រុកកំពង់សិលា-យប់ថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២០​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាលរងស្រុកចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ៤ ក្នុង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ មានរថយន្តមួយគ្រឿងមកដល់គោលដៅត្រួតពិនិត្យ បានបេីកគេចពីការត្រួតពិនិត្យ​ ប៉ុន្តែសមត្ថកិច្ចបាន​ដេញតាម ឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ រថយន្តនេះម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ​បេីកបរដោយជនជាតិចិន​ មានទិសដៅពីភ្នំពេញ​ ទៅខេត្តព្រះសីហនុ​ មានអ្នករួមដំណេីរ​ចំនួន០៣នាក់​ (ទាំងអ្នក​បេីកបរ)​ មានឈ្មោះដូចខាងក្រោម​៖

១.ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបេីកបរ
២.ឈ្មោះ​ Gao Ying Kai ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ចិន​ អ្នករួមដំណេីរ
៣.ឈ្មោះ​ Vu Thi Minh Hien ភេទស្រី​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ អ្នករួមដំណេីរ។ ក្រោយត្រួតពិនិត្យឃេីញមាន​ ៖
+ ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់​ តូច០៥កញ្ចប់​ ) កញ្ឆាក្រៀម០១កញ្ចប់តូច​ និងថ្នាំពណ៌ខៀវ០៦គ្រាប់​ ។
+ ខ្នោះដៃចំនួន០១គូរ
+ ដំបងឆក់ចំនួន០១ដេីម
+ ទូរស័ព្ទដៃ​ ចំនួន០៤គ្រឿង​
+ រថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់​ ស្លាកលេខភ្នំពេញ​ ២AZ៨៤៨១​ ចំនួន០១គ្រឿង​ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់សីលាដេីម្បីបន្តទៅតាមនិតិវិធី​៕ ប្រភព៖ Khmer Note