ដើម្បីជួយថែមរតកវប្បធម៌ដូនតា! លោក ហង់ ភូមិរ៉ា ប្រកាសបង្រៀនរបាំបុរាណ និងល្ខោនខោល ដោយមិនគិតថ្លៃនោះទេ
cily sok November 3, 2020 at 1:52 pm
facebook

មរតកវប្បធម៌ ជាពិសេសល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ ឬរបាំប្រពៃណីជាដើម គឺជាដួងព្រលឹងសំខាន់របស់ជាតិ ហើយវាក៏បង្ហាញផងដែរ នូវអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ ​លោក ហង់ ភូមិរ៉ា ដែលជាស្ថាបនិក​បង្កើត​ថ្នាក់​បង្ហាត់​សិល្បៈ​មួយ​ឈ្មោះ​ថា “ក្រុម​យុវជន​ល្ខោន​ខោល​ជំនាន់​ថ្មី” បានធ្វើការប្រកាសបង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោល ដោយមិនយកថវិកា។

លោក ហង់ ភូមិរ៉ា បានឲ្យដឹងថា ថ្នាក់បង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោលនេះ មានទីតាំងស្ថិតនៅ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ម្តុំព្រែកលៀប) ហើយអ្នកចង់ហាត់ត្រូវមានអាយុចន្លោះពី៧ឆ្នាំដល់៣០ឆ្នាំ ចំណែកឯពេលវេលាហាត់ពីម៉ោង ៦:៣០ព្រឹកដល់៤:៣០ល្ងាច នៅចុងសប្តាហ៍។ សម្រាប់អ្នកដែលមានបំណងហាត់របាំបុរាណ និងល្ខោនខោល អាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទ 081513019៕​ ប្រភព៖​​ Khmer Note