បទ “ភូមិខ្ញុំ update” របស់ ព្រាប សុវត្ថិ ដែលនិពន្ធដោយ តន់ ច័ន្ទសីមា កំពុងផ្ទុះខ្លាំង មានអ្នកចូលទស្សនាជិត ៨លាននាក់! រយៈពេល១ខែ
cily sok November 6, 2020 at 2:05 pm
facebook

បទចម្រៀង “ភូមិខ្ញុំ update” ជាបទចម្រៀងមួយ របស់ផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាពពិតនៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយកញ្ញា តន់ ចន្ទសីម៉ា និពន្ធជូន កំពូល តារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះកំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត ៨លានដង ក្នុងរយៈពេលតែ ១ខែ នៅក្នុងបណ្ដាញ យូធូប។

បទចម្រៀងខាងលើនេះកាលចេញភ្លាមៗមានមហាជនមួយចំនួនមិនពេញចិត្ត នឹងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា ត្បិតអីនាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុង តែផ្ទុះខ្លាំងដោយមិននឹកស្មានដល់ ព្រោះមានអ្នកចូលទស្សនាជិត ៨លានដង ក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះ។

ជុំវិញភាពជោគជ័យនេះ តន់ ចន្ទសីម៉ា ក៏បានបង្ហាញលើផេកផ្លូវការរបស់នាងផងដែរថា “ភូមិខ្ញុំ update” ជាការនិពន្ធរបស់នាងខ្ញុំហើយកំពុងតែផ្ទុះខ្លាំង និងនាំមុខគេនៅក្នុងខែនេះមានអ្នកទស្សនាជិត ៨លានដង នៅក្នុងបណ្ដាញយូធូប “។ សូម បញ្ជាក់ផងដែរថា បទ “ភូមិខ្ញុំ update” ដឹកនាំសម្ដែងដោយ ៖ Jonathan និពន្ធ Melody និង ទំនុក ច្រៀង ដោយ តន់ ចន្ទសីម៉ា និពន្ធបទភ្លេង៖ Numen ថតដោយ ភួង សុភារិន កែពណ៌ ដោយ Tim Pek។ ផ្អែក តាម របាយការណ៍ពី ផលិតកម្ម Galaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ១បទ នេះបានក្លាយជាបទចម្រៀងដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងខែនេះ របស់ផលិតកម្ម Galaxy Navatra ៕ ប្រភព៖ Khmer Note