ទូរស័ព្ទស្មាតហ្វូនតែមួយគត់ មានតម្លៃក្រោម $150 មានកាមេរ៉ា AI ដល់ទៅ 3 គ្រាប់
Chan Liny December 10, 2020 at 11:03 am
facebook

ថ្មីៗនេះបើយោងតាមវេបសាយបរទេស និងហ្វេសប៊ុករបស់ក្រុមហ៊ុន OPPO នៅតាមបណ្តាប្រទេសមួយចំនួនប្រកាសនូវត្រកូល A ម៉ូដែលថ្មីមួយទៀតហើយគឺ OPPO A15 ដោយបានធ្វើការសម្ពោធ និងចេញលក់នៅលើទីផ្សារបរទេសនាពេលកន្លងមកនេះ។ ពិសេសនៅក្នុងប្រទេសប៉ែកអាស៊ីដូចជា ឥណ្ឌា ប្រទេសថៃ និង ម៉ាឡេស៊ី ជាដើម។

គ្រាន់តែស្មាតហ្វូនត្រកូល A ម៉ូដែល OPPO A15 នេះប្រកាសដាក់លក់ភ្លាមម្នាក់ៗផ្អើលឈូឆរ សម្រុកតម្រង់ជួរចាំតៗគ្នាដើម្បីទិញនូវស្មាតហ្វូនម៉ូដែលថ្មីនេះ បន្ទាប់ពីប្រកាសចេញលក់មិនទាន់បានប៉ុន្មានផង។ ឯអ្នកខ្លះទៀត ក៏ខកចិត្ត ខឹងចិត្តដោយសារទិញ OPPO A15 មិនទាន់គេ។

ឆ្ងល់អត់? ហេតុអ្វីទើបស្មាតហ្វូននេះលក់ដាច់ខ្លាំងយ៉ាងនេះ? អាចនិយាយបានថា នេះគឺទូរស័ព្ទតែមួយគត់ ដែលមានតម្លៃក្រោម $150 មានទាំងកាមេរ៉ា AI 3 គ្រាប់, អេក្រង់ HD+ 6.52″, RAM 3GB និង ROM 64GB ថែមទៀត។
រឹតតែឆ្ងល់ចុះមូលហេតុអ្វីទើបជម្រុញចិត្តម្នាក់ៗឲ្យទិញស្មាតហ្វូននេះ?

កាមេរ៉ា AI 3 គ្រាប់៖ បណ្ដុំកាមេរ៉ាច្រើន (13MP+2MP+2MP) ដែលធ្វើឲ្យការថតរូបកាន់តែសម្បូរបែប។
អេក្រង់ HD+ 6.52″៖ អេក្រង់កាន់តែធំ កម្រិតបង្ហាញកាន់តែខ្ពស់ ធ្វើឲ្យការបង្ហាញរូបភាពកាន់តែទូលាយ និងកាន់តែច្បាស់។
RAM 3GB និង ROM 64GB៖ RAM ធំ ROM ធំ ធ្វើឲ្យដំណើរការនៃទូរស័ព្ទកាន់តែរហ័ស និងរក្សាទុកទិន្នន័យបានកាន់តែច្រើន។

យ៉ាងណាមិញ បើតាមលេចឮល្ហៀងៗថាស្មាតហ្វូន OPPO A15 គឺនឹងមកដល់កម្ពុជា។ ដូច្នេះ លោកអ្នកអាចរកជាវ OPPO A15 បានក្នុងពេលឆាប់ៗនេះនៅតាមបណ្តាហាងទូរស័ព្ទទាំងអស់ទូទាំងប្រទេស ដែលមានផ្លាកសញ្ញា OPPO។ អ៊ីចឹង កុំភ្លេចទន្ទឹងរង់ចាំការមកដល់របស់ A15 ក៏ដូចជារង់ចាំការប្រកាសពីតម្លៃទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម និងលម្អិត សូមតាមដាននូវលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕