កំសត់ណាស់! ប្អូនប្រុសពេជ្រ ថៃ រៀបរាប់អារម្មណ៍ក្តុកក្តួល អាណិតម៉ែចាស់ ដែលបានលាចាកលោក ពេលខ្លួនជោគជ័យ
Khmer press December 21, 2020 at 2:30 pm
facebook

ពិតជាកំសត់ណាស់ កុមារា ពេជ្រ ថៃ បានរៀបរាប់អារម្មណ៍ពិបាកចិត្តនៅក្នុងកម្មវិធី Let’s Chat Don’t Cheat ទាក់ទងនឹងម៉ែចាស់របស់ប្អូនប្រុស ដែលបានលាចាកលោក នៅពេលដែលប្អូនបានជោគជ័យ។ ប្អូនប្រុសបានរៀបរាប់ទាំងទឹកភ្នែកថា គោលបំណងរបស់ប្អូនបានសម្រេចហើយគឺទិញឡានឲ្យយាយរបស់គាត់ឃើញ ព្រោះយាយចង់ឃើញចៅមានឡានជិះ តែសោកស្តាយលោកយាយបានចែកឋានទៅ។

ប្អូនប្រុសបង្ហាញអារម្មណ៍ក្តុកក្តួលដោយសារតែពេលគ្រាលំបាកនៅជុំគ្នា ដល់ពេលប្អូនប្រុសជោគជ័យដើរច្រៀងគឺលោកយាយនឹកចៅ រហូតដល់ធ្លាក់ខ្លួនឈឺ។ លោកយាយរបស់ប្អូនប្រុសបានឈឺហើយវង្វេង ហើយមិនស្គាល់ចៅ រហូតដល់ចុងក្រោយលោកយាយបានលាចៅនៅដង្ហើមចុងក្រោយ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖ ប្រភព៖ Khmer Note