ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឧបត្ថម្ភថវិកា 100$ ជូនតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺរបេងសួតធ្ងន់ធ្ងរ និងជីវភាពខ្វះខាត
Khmer press December 23, 2020 at 10:34 am
facebook

ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា តារាសម្តែងជើងចាស់ លោក សម តារាវុទ្ធី បានកើតជំងឺមហារីកសួតធ្ងន់ធ្ងរចុងក្រោយ កំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុក ទ្រាំង ខេត្តតាកែវ។ ក្រោយពីទទួលបានដំណឹងនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” ដែលមានលោកហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានបានឧបត្ថម្ភថវិកា ១០០$ផងដែរ។

លោក អ៉ឹម ជីវ៉ា តំណាង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម “មូលនិធិសិល្បករចាស់ជរា” បាននាំថវិកាឧបត្ថម្ភ ជូនតារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺរបេងសួតធ្ងន់ធ្ងរ និងជីវភាពខ្វះខាត។ គួរបញ្ជាក់ផងដែរថា អ្នកនាងទ្រី ដាណា និងស្វាមី ឧបត្ថម្ភដល់តារាសម្តែងជើងចាស់ ចំនួន 1000$ ដែលមានជំងឺមហារីកសួត ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ កំពុងសំរាកព្យាបាលនៅ ភូមិជួស ឃុំ ជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវផងដែរ៕ ប្រភព៖ Khmer Note