ក្រុមហ៊ុន តូតាល់កម្ពុជា បាននាំយកបច្ចេកវិទ្យាលាងសម្អាតរថយន្តទំនើបបំផុតលំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេសកម្ពុជាហើយ…!!
Chan Liny December 23, 2020 at 11:37 am
facebook

ភ្នំពេញ- តូតាល់កម្ពុជា គឺជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិងសេវាកម្ម ដែលផ្តោតសំខាន់លើប្រេងឥន្ធនៈនិងប្រេងរំអិល នឹងកំពុងបើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អំពី Total Wash
តូតាល់ គឺត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់ពិភពលោកដែលកំពុងកាន់កាប់ និងកំពុងធ្វើ ការវិនិយោគលើឃ្លាំងស្តុកប្រេងឥន្ធនៈ ប្រេងរំអិលនិងស្ថានីយ ប្រកបដោយស្តង់ដារខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូននូវសេវាកម្មចម្បងៗជាច្រើនទៀតទៅកាន់បណ្តាអតិថិជនជាច្រើនទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិអតិថិជនប្រចាំឆ្នាំដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើមជាក្រុមហ៊ុនដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះលំដាប់ពិភពលោក (Best Quality Services) 3 ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ 2017 ដល់ 2019 នៅក្នុងប្រទេសអាឡឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះមានវត្តមានជាផ្លូវការនៅរាជធានីភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជាហើយ!

សេវាកម្មផ្សេងៗ
Total Wash មានកញ្ចប់សេវាកម្ម ៣ប្រភេទសម្រាប់អតិថិជនដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឺងតម្លៃសមរម្យបំផុត។ជាក់ស្តែងសម្រាប់សេវាកម្ម លាងរហ័ស (Quick wash) មានតម្លៃចាប់ពី 12000រៀល ដល់ 20000រៀល ដែលធ្វើការលាងសម្អាតរថយន្តរបស់អ្នកបានស្អាតបំផុតហើយចំណាយពេលប្រមាណជា 6 នាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុតជាមួយនឹង៖ ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តរបស់លោកអ្នកបានស្អាតបំផុត ដូច្នេះទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ!

លោក Asif IQBAL ដែលជាអគ្គនាយកក្រុមហ៊ុន តូតាល់កម្ពុជា បានសម្តែងការរំភើបរបស់គាត់សម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត។ លោក Asif IQBAL ក៏បានបន្ថែមទៀតថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុនតូតាល់កម្ពុជា តាមរយៈ ប្រេងឥន្ធនៈសម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះយើងកំពុងតែធ្វើការពង្រីកវិសាលភាពសេវាកម្មរបស់យើងឱ្យឈានដល់កម្រិតល្អបំផុតសម្រាប់អតិថិជនទាំងអស់ដោយផ្តល់ជូននូវសេវាកម្មលាងរថយន្តស្វ័យប្រវត្តិដ៏ទំនើបដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាចង់ឃើញរថយន្តរបស់អតិថិជនទាំងអស់មើលទៅថ្មី និងមានផាសុកភាពក្នុងរយៈពេលតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។”

លោកក៏បានមានប្រសាសន៍ទៀតថា “យើងពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានផ្តល់ជូននូវសេវាកម្មថ្មីមួយនេះសម្រាប់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថាធ្វើយ៉ាងណានឹងធ្វើឱ្យជីវិតរបស់ប្រជាជនកាន់តែមានភាពងាយស្រួល និងរីករាយ។”

លោកបានបន្ថែមទៀតថា “រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នកធ្វើការលាងសម្អាតរថយន្តញឹកញាប់ប្រសិនបើលោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវនឹងមានទឹកដក់ ឬភក់ដែលងាយនឹងធ្វើឱ្យរថយន្តប្រឡាក់ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏នៅតែអាចលាងសម្អាតបានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មីពោរពេញដោយផាសុកភាព”

សូមបញ្ជាក់ថា TOTAL Wash មាន 2 ទីតាំងដំបូងគេ កំពុងបើកដំណើរការនៅស្ថានីយ តូតាល់ ពោធិចិនតុងទល់មុខអគារអ៊ែតវូត និងមួយទីតាំងទៀតនៅស្ថានីយ តូតាល់សាតូដូ ក្បែរអាងទឹកស្តាតអូឡាំពិច។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក។

ព័ត៌មានទំនាក់ទំនងអំពី Total Wash
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ កញ្ញា ឆាយ កក្កដា តាមរយៈលេខទូរស័ព្ទ៖ 061 555 185 ឬតាមរយៈ
អ៊ីម៉ែល៖ kakada.chhay@total.com

អំពី តូតាល់កម្ពុជា
តូតាល់កម្ពុជា ចាប់ផ្តើមដំណើរការជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 1993 មកម្ល៉េះ។ តូតាល់កម្ពុជាបានធ្វើទីផ្សារលើផលិតផលប្រេងប្រេងឥន្ធនៈ និងសេវាកម្ម ផ្សេងៗជាច្រើនទៀត ជូនដល់អតិថិជនរបស់ខ្លួនទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។

តូតាល់កម្ពុជា ផ្ដល់ជូនផលិតផល និងសេវាកម្មជាច្រើន ជាមួយស្ថានីយប្រេងឥន្ធនៈជាង 100 កន្លែងផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់យានយន្ត (អ៊ិចសែលលៀម សាំងធម្មតា និងម៉ាស៊ូត) ជាមួយនឹងហាងទំនិញ Bonjour ជាង 47 ហាង ផ្គត់ផ្គង់ប្រេងឥន្ធនៈផ្នែកឧស្សាហកម្ម ប្រេងយន្តហោះ និងប្រេងរំអិលជាដើម។ លើសពីនេះទៀត តូតាល់កាត គឺជាមធ្យោបាយដ៏ងាយស្រួលមួយក្នុងការគ្រប់គ្រង និងការបញ្ជាទិញប្រេងឥន្ធនៈ។ តូតាល់កម្ពុជា នៅតែបន្តដំណើរការវិនិយោគលើបរិក្ខារសម្រាប់រក្សាទុកប្រកបដោយស្តង់ដារខ្ពស់បំផុតសម្រាប់ប្រេងឥន្ធនៈផ្នែកផ្លូវថ្នល់ និងផ្លូវអាកាស។ យើងក៏ផ្ដល់នូវសេវាកម្មសំខាន់ៗផ្សេងទៀតផងដែរដូចជា៖ ការវិភាគប្រេងដែលប្រើរួច ការដំឡើងស៊ីទែនប្រេង និងការដឹកជញ្ជូនក្នុងបរិមាណច្រើនទៅកាន់អតិថិជន។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅកាន់គេហទំព័រ និងហ្វេសប៊ុកផ្លូវការខាងក្រោម៖
www.total.com.kh
www.facebook.com/totalcambodge

អំពីក្រុមហ៊ុន តូតាល់
តូតាល់ គឺជាក្រុមហ៊ុន ផ្គត់ផ្គង់ថាមពលប្រេងឥន្ធនៈដ៏ធំបំផុតមួយដែលផលិត និងផ្គត់ផ្គង់លើទីផ្សារនូវប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងអគ្គិសនីដែលបញ្ចេញកាបូនទាប។ យើងមានបុគ្គលិកចំនួន 100,000 (10 ម៉ឺននាក់) ដែលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អថាមពលឱ្យមានលក្ខណៈកាន់តែល្អប្រសើរឡើង កាន់តែមានសុវត្ថិភាពខ្ពស់ជាងមុន មានតម្លៃអាចទទួលយកបាន និងស្អាតជាងមុន ព្រមទាំងអាចផ្ដល់ជូនដល់ប្រជាជនកាន់តែច្រើនឡើងទៅតាមលទ្ធភាពដែលអាចធ្វើបាន។ ជាមួយនឹងការធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសជាង 130 ទូទាំងពិភពលោក យើងមានមហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំបំផុតប្រកបដោយទំនួលខុសត្រូវខ្ពស់។

កំណត់សម្គាល់បម្រុងប្រយ័ត្ន
សេចក្ដីប្រកាសព័ត៌មាននេះប្រើប្រាស់សម្រាប់តែក្នុងគោលបំណងផ្ដល់ជាព័ត៌មានតែប៉ុណ្ណោះ ហើយមិនមានផលវិបាកផ្លូវច្បាប់ណាមួយអាចកើតចេញពីការផ្សព្វផ្សាយនេះបានឡើយ។ អង្គភាពដែលក្រុមហ៊ុន TOTAL S.E. មានកម្មសិទ្ធិលើ មិនថាដោយផ្ទាល់ ឬដោយប្រយោលក្ដីគឺជានីតិបុគ្គលដាច់ដោយឡែកពីគ្នា។ ក្រុមហ៊ុន TOTAL S.E. មិនទទួលខុសត្រូវចំពោះទង្វើ ឬកំហុសណាមួយរបស់ពួកគេឡើយ។ នៅក្នុងឯកសារនេះ ពាក្យថា “តូតាល់” និង “តូតាល់ គ្រុប”និង “គ្រុប” ពេលខ្លះត្រូវបានប្រើប្រាស់ដើម្បីភាពងាយស្រួលតែប៉ុណ្ណោះដែលជាទូទៅគឺសំដៅទៅលើក្រុមហ៊ុន TOTAL S.E. និង/ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន។ ម្យ៉ាងវិញទៀត ពាក្យថា “យើង” “ពួកយើង” និង “របស់ពួកយើង” ក៏អាចត្រូវបានប្រើប្រាស់ដើម្បីសំដៅដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងន័យទូទៅឬសំដៅដល់បុគ្គលិករបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនោះផងដែរ។

ឯកសារនេះអាចមានព័ត៌មាន និងការព្យាករណ៍ដោយផ្អែកលើទិន្នន័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការសន្មត់ជាច្រើនដែលធ្វើឡើងក្នុងបរិបទសេដ្ឋកិច្ច បរិបទហិរញ្ញវត្ថុ បរិបទប្រកួតប្រជែង និងតាមបរិបទនៃបទប្បញ្ញត្តិនានា។ អាស្រ័យហេតុនេះព័ត៌មាន និងសេចក្ដីថ្លែងទាំងនេះអាចនឹងមិនមានភាពត្រឹមត្រូវនាពេលអនាគត និងជាកម្មវត្ថុនៃកត្តាហានិភ័យមួយចំនួន។ ទាំងក្រុមហ៊ុន TOTAL S.E. និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមិនមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពជូនសាធារណៈជន វិនិយោគិន និងបុគ្គលដែលពាក់ព័ន្ធនឹងក្រុមហ៊ុន និងបុត្រសម្ព័ន្ធរបស់ខ្លូនចំពោះព័ត៌មាន និងសេចក្ដីថ្លែងព្យាករណ៍ កម្មវត្ថុ ឬនិន្នាការណាមួយដែលមាននៅក្នុងឯកសារនេះឡើយទោះបីជាមានព្រឹត្តិការណ៍ ឬព័ត៌មានថ្មីៗ ឬព្រឹត្តិការណ៍អ្វីផ្សេងក្រៅពីនេះ។