ចាំកាលទៀត? តោះ! ថតរូប Hi-5 ស៊ូៗកម្ពុជា រួចបង្ហោះចូលវេបសាយ ដើម្បីមានឱកាសឈ្នះរង្វាន់ដែលមានតម្លៃសរុប $5000 !
Chan Liny December 26, 2020 at 10:45 am
facebook

បើចាំបានកាលពីអំឡុងខែវិច្ឆិកា រំលងទៅនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO មានកម្មវិធីថ្មីមួយដែលមានឈ្មោះថា Reno_MVgrapher ដោយលោកអ្នកគ្រាន់តែបង្ហោះវីដេអូខ្លីៗចូលទៅក្នុងវេបសាយ គឺមានឱកាសឈ្នះរង្វាន់រហូតដល់ជាង $5000។ ហើយកម្មវិធីនេះក៏ទើបតែបញ្ចប់ក្នុងពេលថ្មីៗនេះផងដែរ ដោយទទួលបានការគាំទ្រ និងមានអ្នកចូលរួមលេងច្រើនយ៉ាងភ្លូកទឹក ភ្លូកដីស្ទើរតែគាំងវេបសាយតែម្តង។

ហើយថ្មីៗនេះ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO គឺបានប្រកាសដាក់កម្មវិធីថ្មីមួយទៀតដែលមានឈ្មោះថា Hi-5 Moment។ សម្រាប់ការចូលលេងគឺមានភាពងាយស្រួលមែនទែន គ្រាន់តែថតរូបលើកដៃ Hi-5 រួមគ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។

សម្រាប់ការចូលរួមលេង លោកអ្នកត្រូវរក្សាទុក ឬ Screen Shot លេខផ្សងសំណាង នោះលោកអ្នកនឹងមានឱកាសឈ្នះទូរស័ព្ទស៊េរីថ្មី OPPO Reno5 ដោយគ្រាន់តែរង់ចាំទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 លើផេកហ្វេសប៊ុកផ្លូវការ OPPO & ហង្សមាស វេលាម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ លោកអ្នកមានចម្ងល់អត់ ហេតុអ្វី OPPO ចាំបាច់បង្កើតកម្មវិធីប្រកួត Hi-5 នេះឡើង? បើយោងតាមផេកហ្វេសប៊ុករបស់ក្រុមហ៊ុន OPPO បានធ្វើការបង្ហោះរូបភាពដែលគ្រោងនឹងបញ្ចេញស្មាតហ្វូនត្រកូល Reno ស៊េរីបន្ទាប់គឺ OPPO Reno5 សម្រាប់ឆ្នាំ2021 ក្នុងពេលឆាប់ៗនេះហើយ។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO។

តោះ! កុំភ្លេចប្រាប់មិត្តភក្តិ និងគ្រួសារឲ្យចូលរួមលេងក្នុងកម្មវិធីនេះ ដើម្បីសន្សំទុកលេខផ្សងសំណាងឲ្យបានច្រើន ព្រោះឱកាសឈ្នះគឺមានជារៀងរាល់ថ្ងៃ។ ហើយកុំភ្លេចទស្សនាកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» លើផេកហ្វេសប៊ុក OPPO & រស្មីហង្សមាស នាថ្ងៃទី31 ខែធ្នូ វេលាម៉ោង 6 ល្ងាច ដល់ម៉ោង 8 យប់ទាំងអស់គ្នាណា៎៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖
https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM