គ្រាន់តែលេចមុខបុគ្គលល្បីៗ 4 រូបនេះក្នុងកម្មវិធី «2021 អបអរជាមួយគ្នា BY OPPO RENO5» ផ្អើលអស់ទស្សនិកជនមិត្តអ្នកគាំទ្រហ្មង៎
Chan Liny January 1, 2021 at 5:20 pm
facebook

នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 យប់មិញនេះនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV និងផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាក់បញ្ចាំងកម្មវិធីមួយល្បីយ៉ាងកក្រើកដែលមានឈ្មោះថា «2021 អបអរជាមួយគ្នា BY OPPO RENO5» ធ្វើឲ្យអ្នកទស្សនិកជនទស្សនាជក់ចិត្តដិតអារម្មណ៍ សើចសប្បាយតាំងពីដើមរហូតដល់ចប់ ប្លែកភ្នែក និងចំឡែកអារម្មណ៍មិនចង់ឃ្លាតពីទូរទស្សន៍ និងមិនអាចរំលងមើល Live តាមទូរស័ព្ទបានឡើយ។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះឃើញមានបទសម្ភាសន៍ចែករំលែកបទពិសោធន៍ពីបុគ្គលល្បីៗប្រចាំឆ្នាំ2020 ចំនួន 4 រូបមានដូចជា លោក កែវ សុខផេង កញ្ញា ហេង សុទ្ធនិស្ស័យ កញ្ញា អ៊ុំ សំថារ័ត្ន និងលោក អ៊ួន បឋម ហៅ Sai ដែលបានពុះពារឧបសគ្គ មិនចុះចាញ់ ដើម្បីក្តីស្រមៃលើកមុខមាត់ជូនកម្ពុជាលើឆាកជាតិ និងអន្តរជាតិ។ ហើយកម្មវិធីនោះក៏មានពាក្យស្លោកមួយឃ្លាគឺ «បង្កើនភាពរស់រវើកជាមួយគ្នា»។

លោក កែវ សុខផេង ដែលជាកីឡាករជម្រើសជាតិកម្ពុជា បានចូលទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ ដែលជាប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេល 60 ឆ្នាំក្នុងការប្រកួតស៊ីហ្គេម និងទទួលបានជ័យជំនះលេខ1 ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ក្នុងនោះលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានការ Surprise ពីភរិយា បន្ទាប់ពីលោកបានរំឮកស្នេហា ក៏ដូចជាមនុស្សដែលលោកចង់នៅក្បែរគ្រប់ពេលវេលា។

រីឯ កញ្ញា ហេង សុទ្ធនិស្ស័យ ជាបរវកញ្ញា Miss Earth 2020 តំណាងឲ្យកម្ពុជា និងទទួលបានមេដៃមាស The Best Talent Show បានលាតត្រដាងពីភាពជោគជ័យ ហើយក្នុងអំឡុងពេលកម្មវិធីកញ្ញាក៏បានបង្ហើបនូវសំនៀងដែលជាស្នាដៃនិពន្ធផ្ទាល់ ដែលពោរពេញដោយអត្ថន័យថែរក្សាបរិស្ថាន។ ហើយចម្រៀងមួយបទនោះក៏ជាចម្រៀងដែលនាំឲប្រទេសកម្ពុជាទទួលបានមេដៃមាសក្នុងការប្រកួត Miss Earth 2020 ផងដែរ។

ចំណែក កញ្ញា អ៊ុំ សំថារ័ត្ន ជាយុទ្ធនារីល្បុក្កតោជម្រើសជាតិ និងជាអ្នកលើកស្ទួយកីឡាល្បុក្កតោឡើងវិញ ក៏ដូចជាចូលរួមក្នុងការប្រកួត FMD, ONE Championship ព្រមទាំងពានរង្វាន់ជាច្រើនទៀត បានបង្ហាញពីភាពជោគជ័យក្នុងឆាកជាតិ អន្តរជាតិ និងបានបង្ហើបពីប្រវត្តិជូរចត់ ការតស៊ូរបស់កញ្ញានៅលើកម្មវិធីនេះផងដែរ។

ដោយឡែក លោក អ៊ួន បឋម (ហៅ Sai) ជាតារាចម្រៀងល្បីឈ្មោះមួយរូប និងជាអ្នកលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រត់ដើម្បីប្រមូលមូនិធីជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក៏បាននិយាយពាក្យជូនពរពីចម្ងាយតាមរយៈវីដេអូផងដែរ។
ចុះចង់ដឹងអត់ថា តើបុគ្គលល្បីៗខាងលើនេះយល់យ៉ាងណាខ្លះចំពោះសមត្ថភាព និងមុខងាររបស់ស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីនេះ?

– កីឡាករ កែវ សុខផេង បានបង្ហើបបន្ទាប់ពីការធ្វើតេស្ត OPPO Reno5 ដែលមានបច្ចេកវិទ្យាសាកថ្មលឿន 50W គឺប្រៀបដូចលោកកម្តៅសាច់ដុំមុនប្រកួតមួយភ្លេត តែអាចរត់លេងលើតារាងបាល់ពេញមួយប្រកួតតែម្តង។
– កីឡាការិនីល្បុក្កតោ អ៊ុំ សំថារ័ត្ន ក៏បានបង្ហាញថា OPPO Reno5 បំពាក់ជាមួយ AI Camera 2.0 ពិសេសពេញចិត្តមុខងារ Live HDR ទោះចាំងពន្លឺខ្លាំងយ៉ាងណាក៏ដោយ តែពេលថតមកមុខនៅតែភ្លឺច្បាស់ដែរ។
– រីឯ បរវកញ្ញា Miss Earth 2020 ហេង សុទ្ធនិស្ស័យ ក៏បានបន្ថែមថាចំពោះ OPPO Reno5 ពិសេសត្រង់ថា Selfie ស្អាត Zoom ដល់ច្បាស់ដល់រន្ធញើស ឬ Make Up បានយ៉ាងច្បាស់ល្អខ្លាំងមែនទែន។

ចុះសម្រាប់លោកអ្នកវិញចង់មានឱកាសឈ្នះរង្វាន់ OPPO Reno5 រួមទាំងរង្វាន់ជាច្រើនឬទេ? ព្រោះឃើញថាក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីថ្មីមួយដោយមានឈ្មោះថា Hi-5 Moment កំពុងផ្ទុះខ្លាំងស្ទើរតែគាំងវេបសាយ ដោយសារមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមថតរូបលើកដៃ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000 mAh។

យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះគឺចាប់ផ្តើមនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី09 ខែមករា ឆ្នាំ2021។ ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ឱកាសឈ្នះមិនទាន់ហួសពេល។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖
https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM

https://m.facebook.com/story.php?story_fbid=3667660646626765&id=100001485982168&sfnsn=mo