ការស្រាវជ្រាវបានរកឃើញថា ផលិតផលបារីអេឡិចត្រូនិកក្លែងក្លាយមានផ្ទុកសមាសធាតុគ្រោះថ្នាក់ Hydrogen Cyanide ដែលប៉ះពាល់ខ្លាំងដល់អាយុជីវិត
cily sok September 30, 2019 at 4:09 am
facebook

ក្រោយមានករណីជនរងគ្រោះបានស្លាប់ជាបន្ដបន្ទាប់ដោយសារការជក់បារីអេឡិចត្រូនិកនេះ ក្រុមអ្នកស្រាវជ្រាវក៏បានចាប់ផ្ដើមតាមដាន និងធ្វើតេស្ត លើផលិតផលដែលស្របច្បាប់ទាក់ទងនឹងសមាសធាតុក្នុងផលិផលទាំងនោះ ប៉ុន្តែពួកគេមិនបានរកឃើញអ្វីគួរឱ្យសង្ស័យនោះទេ។ ផ្ទុយទៅវិញបារីអេឡិចត្រូនិកដែលមានលក់ក្នុងទីផ្សារងងឹតទៅវិញទេ ដែលសម្បូរមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ដូចជា៖ វីតាមីនអ៊ី (vitamin E acetate) និងមួយទៀតគឺ Myclobutanil ដែលវានឹងក្លាយជា Hydrogen Cyanide នៅពេលឆេះ ហើយវាអាចនាំឱ្យមានការស្ទះដង្ហើមធ្ងន់ធ្ងរ (fatal asphyxiation)។​ វាគឺជារបាយការណ៍ថ្មីបំផុតពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ស្តីពីជំងឺដែលបណ្តាលមកពីភាពកាចសាហាវដែលបានឆក់យកជីវិតជនជាតិអាមេរិក ១៣នាក់ និងជាង ៨០០នាក់ផ្សេងទៀតកំពុងធ្លាក់ខ្លួនឈឺ។

Hydrogen Cyanide ដែលត្រូវបានគេស្គាល់ផងដែរថាជាអាស៊ីត hydrocyanic គឺជាអង្គធាតុរាវ ដែលគ្មានពណ៌ ឬមានពណ៌ខៀវស្លេក។ យោងតាមវិទ្យាស្ថានជាតិសុវត្ថិភាពនិងសុខភាពការងារ វាអាចបន្ថយកម្រិតអុកស៊ីសែននៅស្ទើរតែគ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយរួមទាំង៖ ខួរក្បាល បេះដូង និងសួត។ Hydrogen Cyanide ត្រូវបានស្រូបយកដោយសួតយ៉ាងឆាប់រហ័ស ហើយអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេលប៉ុន្មាននាទីប្រសិនបើអុកស៊ីសែនបន្ថែមមិនត្រូវបានគ្រប់គ្រង ដូច្នេះហើយគ្មាននរណាម្នាក់ចង់ជក់វានោះទេ៕​ ប្រភព៖ Khmer Note