ពិធីបញ្ចប់ការចាក់បេតុងដំបូលអគារ A3/A4 និងប្រកាសបើកការដ្ឋានអគារ MIRO នៃ គម្រោងបុរី អ&អេហ្វ
Chan Liny January 5, 2021 at 2:13 pm
facebook

នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បុរី អ &អេហ្វ បានប្រារព្ធពិធីបិទបញ្ជប់បេតុងដំបូលអគារ A3/A4 និងប្រកាសបើកការដ្ឋានសាងសង់អគារMIRO ដែលធ្វើឲ្យគម្រោងលំនៅដ្ឋានប្រណិតមួយទៀតរបស់ អ & អេហ្វ បានលេចរូបរាងឡើងក្នុងរាជធានីភ្នំពេញ និងបង្កើតបាននូវការរស់នៅបែបសហគមន៍ថ្មីមួយដ៏ស្រស់បំព្រង។


ដំណឹងល្អផ្ទួនៗ ការបញ្ចប់ចាក់បេតុងដំបូល និងបើកការដ្ឋានMIRO

ដំណើរការសំណង់ប្រព្រឹត្តយ៉ាងលឿន ដែលបានបញ្ចប់បេតុងដំបូលរួចស្រេច សំណង់គម្រោងបុរី អ & អេហ្វបានប្រព្រឹត្តទៅយ៉ាងលឿន ទោះបីក្នុងកាលៈទេសៈដែលត្រូវគិត ពីសុវត្ថិភាពកម្មករ និងក្នុងពេលផ្ទុះមេរោគកូវីដ១៩ក៏ដោយ គុណភាពនិងស្ដង់ដារសំណង់មានការធានាច្បាស់លាស់ ដែលនេះគឺជាគម្រោងអចលនទ្រព្យដ៏កម្រក្នុងទីផ្សារអចលនទ្រព្យក្រុងភ្នំពេញ។ ការបិទបញ្ចប់បេតុងដំបូលអគារ A3/A4 សរបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀតនៃសំណង់គម្រោងបុរី អ & អេហ្វ និងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកលូតលាស់ទៅមុខទៀត។ ចំពោះដំណើរការសំណង់តទៅមុខទៀត ក្រុមការងារអនុវត្តគម្រោងនៃបុរី អ & អេហ្វ នឹង បន្តខិតខំ ប្រឹងប្រែងជម្រុញការសាងសង់គម្រោងឲ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពថែមទៀត។


ក្រុមការងារគម្រោងបុរី អ & អេហ្វ ចូលរួមពិធីបញ្ចប់បេតុងដំបូល

អបអរសាទរពិធីបើកការដ្ឋានគម្រោងMIROថ្មី
ខណៈពេលដែលអគារA3/A4ត្រូវបានបញ្ចប់បេតុងដំបូង គម្រោងMIROថ្មី នៃបុរីអ&អេហ្វ ក៏បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ដែលជារឿងល្អផ្ទួនៗគ្នា។ ជាគម្រោងលំនៅដ្ឋានដែលទទួលបានការគាំទ្រខ្លាំងក្នុងរាជធានីភ្នំពេញ MIRO នឹងប្រែក្លាយការរស់នៅ ថ្មីមួយក្នុងនៅទីក្រុងដ៏ទំនើប រំលេចចេញនូវភាពដ៏អស្ចារ្យនៅតំបន់ខាងត្បូងនៃរាជធានី។


ក្រុមការងារគម្រោងបុរី អ & អេហ្វចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងMIROថ្មី

បុរី អ & អេហ្វ ស្ថិតនៅទីតាំងភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាចំណុចទីតាំងសំខាន់ ដែលសិ្ថតលើផ្លូវមហាវិថី សម្ដេច ហ៊ុនសែន មានស្ថានភាពចរាចរណ៍ល្អ ពាណិជ្ជកម្មសព្វគ្រប់ ស្ថាប័នអប់រំ មន្ទីរពេទ្យជាដើមដែលធ្វើឲ្យមានភាពងាយស្រួលបំផុត និងជាទីតាំងអភិវឌ្ឍខាងត្បូងរាជធានីផងដែរ។

ការបើកដំណើរការការដ្ឋានគម្រោងMIROនេះ គឺស្របជាមួយនឹងការអភិវឌ្ឍជឿនលឿននៃរាជធានីភ្នំពេញ និងបន្ថែមភាពអស្ចារ្យបន្ថែមទៀតដល់គម្រោងបុរី អ&អេហ្វ ការលូតលាស់នៃតំបន់ភាគខាងត្បូងទីក្រុង និងជម្រុញបន្ថែមទៀតដល់ការរីកចម្រើននៃនគរូបនីយកម្មទីក្រុង។ ជាមួយគ្នានេះដែរ ការបើកដំណើរការការដ្ឋានគម្រោងMIROនេះ នឹងបង្កើតទីផ្សារថ្មីមួយសម្រាប់លំនៅដ្ឋានប្រជាជនក្នុងតំបន់ភាគខាងត្បូងទីក្រុង។ MIROជាគម្រោងលំនៅដ្ឋានថ្មីស្រឡាងក្នុងក្រុងភ្នំពេញដែលពោរពេញដោយការបង្កើតថ្មី និងមានការធានាគុណភាព និងប្រសិទ្ធិភាពសំណង់របស់ក្រុមហ៊ុន អ & អេហ្វ ដែលជាទីគាប់ចិត្តរបស់អតិថិជនគ្រប់រូបក្នុងរាជធានីភ្នំពេញ។

MIROជាគម្រោងលំនៅដ្ឋានបំពាក់ដោយសម្ភារៈបច្ចេកវិទ្យាវ័យឆ្លាត ដែលបង្កើតបាននូវការរស់នៅបែបវ័យឆ្លាត មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ ការរចនាបទបែបពន្លឺជះចូលសងខាង និងទេសភាពស្រស់បំព្រង គឺជាគំរូដ៏ប្រណិតសម្រាប់ប្រភេទលំនៅដ្ឋានផ្សេងៗ និងឈានមុខគេក្នុងទីផ្សារអចលនទ្រព្យ លោកអ្នកអាច រីករាយជាមួយនឹងសេវាកម្មផ្សេងៗបែបអភិជនមានដូចជា៖ អាងហែលទឹកដ៏ធំអស្ចារ្យខ្នាតអន្តរជាតិទំហំ២៧០ដឺក្រេ ស្កាយបារ ក្លឹបហាត់ប្រាណ ដែលមានទេសភាពស្រស់ស្អាត សួនច្បារលើអគារ ទីតាំងការរិយាល័យធ្វើការរួមគ្នា ទំហំ៥០០ម៉ែត្រការ៉េ លោកអ្នកក៏អាចគយគន់ទេសភាពពីលើអាកាសដ៏ស្រស់បំព្រងផងដែរ។


ភាពអស្ចារ្យនៃរាជធានី បង្កើតនូវតម្លៃអស្ចារ្យ

ឆ្នាំ២០២០គឺខុសប្លែកពីឆ្នាំផ្សេងៗ តែក៏ជាឆ្នាំមួយដែលផ្ដល់ការរីកចម្រើនសម្រាប់គម្រោងបុរីអ&អេហ្វ។ ព្រឹត្តិការណ៍ធំៗជាច្រើននៅបុរី អ & អេហ្វបានប្រារព្ធធ្វើឡើងក្នុងឆ្នាំ២០២០នេះ ដំណើរការសាង់សង់ដែល មានគុណភាពក៏ទទួលបានផ្លែផ្កាល្អ បង្កើតបានជាសហគមន៍រស់នៅខ្នាតអន្តរជាតិដ៏ធំមួយ និងរំលេចចេញ នូវភាពអស្ចារ្យមួយប្រចាំរាជធានី។

ព្រឹត្តិការណ៍២០២០សំខាន់ៗនៃបុរីអ&អេហ្វ

ខែមិនា៖ ចាក់បេតងដំបូលអគារ A1/A2/A9
ខែមិថុនា៖ ការបង់ប្រាក់ដំបូងសម្រាប់គម្រោងផ្ទះពាណិជ្ជកម្ម
ខែកក្កដា៖ ចាក់បេតងដំបូលអគារ A5/A6
ខែសីហា៖ ការប្រកាសជាសកលនូវគម្រោងMIROថ្មី
ខែតុលា៖ ព្រះនាងនរោត្តម ជេនណានៃប្រទេសកម្ពុជា ជាព្រះរាជទូតសុឆន្ទៈបុរីអ&អេហ្វ
ខែធ្នូ បញ្ចប់ការសាង់សង់ក្លឹបកីឡា ការចាក់បេតុងដំបូលអគារ A3/A4 និងប្រកាស់បើកការដ្ឋានគម្រោងMIRO
គម្រោងបុរី អ&អេហ្វបានបង្កើតស្របពេលនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃរាជធានីភ្នំពេញ ដែលនេះអាចបង្កើននូវសោភ័ណភាពថែមមួយកម្រិតទៀត។ ចម្ងាយត្រឹមតែ៣០នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានភ្នំពេញចាស់ និងថ្មី ជុំវិញមានផ្សារទំនើបប៉េងហួត និងគម្រោងផ្សារទំនើបអ៊ីអន៣ ទីតាំងអប់រំកម្រិតអន្តរជាតិដែលមានដូចជា សាលារៀនអន្តរជាតិISPP ទីតាំងមានមន្ទីរពេទ្យដែលមានភាពងាយស្រួលដល់ការរស់នៅ។
គម្រោងបុរី អ&អេហ្វមានសួនច្បារឯកជនដែលមានផ្ទៃដីសរុប ៣ ម៉ឺនម៉ែត្រការ៉េ តាមគំរូ “សួនមួយ ទឹក៣” ដែលតុបតែងឡើងជាពិសេសជាមួយទេសភាពសួនច្បារធម្មជាតិ និងបឹងទឹក។ មានក្លឹបហាត់ប្រាណលំដាប់ផ្កាយដែលមានទំហំ២៧០០ម៉ែត្រការ៉េ អាងហែលទឹកស្ដង់ដារអន្តរជាតិរចនាឡើងជាពិសេសដែលកុមារក៏អាចលេងកំសាន្តបាន ចំណតឡាន និងកន្លែងរក្សារថយន្តឯកជនក្រោមដីដែលមានការធានាសុវត្ថិភាព។
មិនថាភាពអស្ចារ្យដែលបានមកពីការរីកចម្រើនឆាប់រហ័សនៃរាជធានីភ្នំពេញ ឬការរចនាលំនៅដ្ឋានតាមបទដ្ឋានស្ដង់ដាររស់នៅបែបអន្តរជាតិនោះទេ គម្រោងបុរីអ&អេហ្វនឹងក្លាយជាគម្រោងដ៏ធំបំផុតសម្រាប់ទីតាំងលំនៅដ្ឋានសួនច្បារធម្មជាតិខ្នាតអន្តរជាតិ ថ្មីមិនធ្លាប់មានពីមុនមកក្នុងរាជធានីភ្នំពេញ។

គម្រោងបុរី អ&អេហ្វ
ប្រភេទលំនៅដ្ឋានដែលក់ដាច់ក្នុងក្រុង ទំហំ៣៨-១៣០ម ការ៉េ
លំនៅដ្ឋានវ័យឆ្លាតតម្លៃសរុប៧០០០០ដុល្លារអាចចូលរស់នៅភ្លាម
លេខទូរស័ព្ទ៖ +855 018 888 2777
គម្រាងបុរី អ & អេហ្វ ៖ សិ្ថតនៅលើផ្លូវ 60m មហាវិថី សម្តេច ហ៊ុន សែន ចម្ងាយ ៣០០ ម៉ែត្រខាងត្បូងផ្លូវបំបែកនៃផ្លូវ ២៧១ រាជធានីភ្នពេញ ។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) https://www.facebook.com/RandFPropertiesKH ឬទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។