ថ្មីទៀតហើយ! realme C17 បានដាក់ប្រកាសជាផ្លូវការជាមួយនឹងអេក្រង់ 90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ និងថាមពលថ្មធំ 5000mAh
Chan Liny January 5, 2021 at 5:24 pm
facebook

realme ជាម៉ាកស្មាតហ្វូន ដែលមានការរីកចម្រើនឆាប់រហ័សបំផុតសព្វថ្ងៃនេះ បានដាក់ប្រកាសផ្លូវការនូវ realme C17 ដែលមានអេក្រង់រលូន90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ ថាមពលថ្មធំ 5000mAh កាមេរ៉ា AI 4 គ្រាប់។ វាត្រូវបានគេរចនាឡើងដើម្បីបង្កើនបទពិសោធន៍នៃrealme C series និងនាំមកនូវភាពភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនសម្រាប់យុវវ័យ។

ជាមួយនឹងស្មារតី Dare to leap realme C17 គឺជាម៉ូឌែលទី១ ដែលមានបំពាក់ជាមួយនឹងអេក្រង់រលូន90Hz នៅក្នុងជួរតម្លៃ២០៩ដុល្លារ ដែលនឹងផ្តល់បទពិសោធន៍កាន់តែរលូនជាងមុន។ លើសពីនេះទៅទៀត realme ក៏មានគោលបំណងដើម្បីលើកទឹកចិត្តដល់យុវជនឲ្យ“ ហ៊ាន” ខិតខំដើម្បីឲ្យជីវិតទទួលបានភាពរលូនរីកចម្រើនទៅមុខ ទោះបីជាត្រូវជួបប្រទះឧសគ្គយ៉ាងណាក៏ដោយ។ ជាមួយនឹងការតស៊ូនិងភាពក្លាហាន ភាពជោគជ័យនៅកាន់តែជិតយើង។

ឆ្ពោះទៅមុខជាមួយនឹងអេក្រង់រលូន 90Hz កាមេរ៉ាទម្លុះអេក្រង់ និងកាមេរ៉ា AI 4 គ្រាប់
realme C17 បំពាក់មកជាមួយអេក្រង់រលូន 90Hz ទំហំ ៦.៥ អ៊ីញ និងល្បឿនប៉ះបញ្ជារ 120Hz ធ្វើឲ្យរាល់ការប៉ះបញ្ជារពិតជារអិល។ អេក្រង់90Hz មានល្បឿនអេក្រង់លឿនជាងអេក្រង់ 60Hz ធម្មតារហូតដល់ 50% ដែលលទ្ធផលធ្វើឲ្យមានបទពិសោធន៍មើលឃើញច្បាស់និងរលូន។ ដោយបំពាក់កាមេរ៉ាទម្លុះអេក្រង់ realme C17 មានសមាមាត្រអេក្រង់រហូតដល់ 90% នៃតួខ្លួន វាធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យ សម្រាប់យុវវ័យ។

realme C17 ថែមទាំងមានបំពាក់កាមេរ៉ា AI 4គ្រាប់ ដែលកាមេរ៉ាគោល13MP f/2.0 ធ្វើអោយ រូបភាពកាន់តែភ្លឺច្បាស់។ កាមេរ៉ាទី2 ជាប្រភេទលែនថតប្លង់ទូលាយ119° ដែលអាចថត ទេសភាព និងអាគារធំៗកាន់តែស្អាត។ កាមេរ៉ាទី3 ជាប្រភេទលែនថតប្លង់ជិត “ម៉ាក្រូលែន” ដែលអាចថតបានចំនុចលម្អិតដែលជិតរហូតដល់4cm និងកាមេរ៉ាទី4 ជាប្រភេទលែន សខ្មៅ “ B&W Portrait” សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ ដែលមាន គុណភាពខ្ពស់។ ដោយមានជំនួយពីមុខងារSuper Nightscape realme C17 អាចថតរូបភាពពេលយប់បានយ៉ាងស្រស់ស្អាត ។

សមត្ថភាពខ្លាំង ថាមពលថ្មធំ
realme C17 មានសមត្ថភាពខ្លាំង អាចបំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងល្អ ។ វាមានបំពាក់នូវបន្ទះឈីបSnapdragon 460 និងជាជម្រើសដ៏ល្អសម្រាប់បទពិសោធន៍លេង ហ្គេម យ៉ាងរលូន ។ វាថែមទាំងអាចដាក់បាន Sim 2និងអាចបន្ថែមMemory Cardបានរហូតដល់256GB ។ realme C17 រត់ដោយ realme UI ដែលពេញនិយមបំផុត នាំមកនូវការកម្សាន្តឥតដែនកំណត់។ ដោយបន្តនូវគុណសម្បត្តិថាមពលថ្មធំ នៃC series, realme C17 ក៏មានបំពាក់ថាមពលថ្មធំ5000mAh និងការសាកលឿន18W។ ដូចនេះ វាអាចទុកStandby បាន34ថ្ងៃ និងអាចនិយាយទូរស័ព្ទបាន 35.7ម៉ោង ហើយអាចសាកថ្មបាន33%ក្នុងរយៈពេល30នាទី ។ វាមានមុខងារបង្កើនប្រសិទ្ធភាពនិងសន្សំសំចៃថ្ម ។ ដូច្នេះ អ្នកអាចប្រើប្រាស់ថ្មត្រឹមតែ5% សម្រាប់ការលេងWhatsApp ជិត1.2ម៉ោង។

ការរចនាដ៏ពេញនិយម និងគុណភាពខ្ពស់
ក្នុងនាមជាក្រុមហ៊ុនពេញនិយមផ្នែកបច្ចេកវិទ្យា realme បានយកចិត្តទុកដាក់ផ្តោតទៅលើការនាំចូលថ្មី នៃវិស័យ បច្ចេកវិទ្យា ហើយដែលខុសគ្នាពី C seriesម៉ូឌែលដទៃនោះគឺ realme បានបំផុសគំនិតដោយ “ភ្នែកឆ្មា” បង្ហាញពីអារម្មណ៍អាថ៍កំបាំងនៃវត្ថុមានតម្លៃ ហើយអ្នកនឹងមិននឹកស្មាននោះទេថាវាមានតម្លៃត្រឹម២០៩ដុល្លារ ។

realme មានពីរពណ៌សម្រាប់ជ្រើសរើសដែលមានពណ៌ខៀវ “Navy Blue” និងពណ៌បៃតង “Lake Green” ដែលមានចំណាំងផ្លាតពន្លឺជះចេញមកយ៉ាងស្រស់ស្អាត នាំមកនូវអារម្មណ៍ដ៏ប្លែក។ វាថែមទាំងមានតួរខ្លួនស្តើង និងទម្ងន់ស្រាល ត្រឹមតែ188gនិង8.5mmតែប៉ុណ្ណោះ។ វាជាជម្រើសដ៏ល្អបំផុតសម្រាប់យុវវ័យ realme C17 គឺសក្តិសមខ្លាំងណាស់ដែលមានអេក្រង់រលូន90Hz ជាមួយកាមេរ៉ាទម្លុះអេក្រង់ មានគុណភាពល្អជាងផលិតផល ក្នុងជួរតម្លៃដូចគ្នា ហើយវាត្រូវបានបំផុសគំនិតដោយ “ភ្នែកឆ្មា” និងមានកាមេរ៉ា AI 4គ្រាប់ realme C17 ដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ២០៩ដុល្លារ និងមានការដាក់លក់លើកដំបូងនៅ ថ្ងៃទី៨ខែមករាខាងមុខនេះ។