ទីបំផុត OPPO Reno5 ប្រកាសចេញលក់ជាផ្លូវការហើយ! ស្រលាញ់អាចកក់ទុកមុនបានដើម្បីទទួលបានកាដូដ៏ច្រើនសន្ធឹកសន្ធាប់
Chan Liny January 10, 2021 at 9:47 pm
facebook

បន្ទាប់ពីប្រកាសចេញលក់ស្មាតហ្វូនត្រកូល Reno ស៊េរីទទួលបានជោគជ័យ ការគាំទ្រខ្លាំងលើសលប់ ស្រាប់តែកាលពីយប់ថ្ងៃទី10 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាប្រកាសដាក់សម្ពោធស្មាតហ្វូនកំពូលថតស៊ែលហ្វីស្អាតក្នុងយុគសម័យថ្មីគឺ OPPO Reno5 ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មីរបស់ OPPO ជាច្រើនដងរួចមក។

ដោយកម្មវិធីសម្ពោធស្មាតហ្វូន OPPO បានធ្វើឡើងនៅក្នុងសណ្ឋាគារ Prince Time នៅខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមច្រើនទាំងក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ម្ចាស់ហាងលក់ទូរស័ព្ទ និងតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំង 3 ដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step។ រីឯអ្នកនាង ពេជ្រ សោភា អវត្តមានមិនបានអញ្ជើញចូលរួមដោយសារមមាញឹកជាមួយការងារ ប៉ុន្តែអ្នកនាងក៏បានផ្ញើវីដេអូសួរសុខទុក្ខ និងជូនពរឲ្យ OPPO Reno5 លក់កាន់តែដាច់ទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្ពស់។

ហើយវត្តមានរបស់ស្មាតហ្វូនត្រកូល Reno ម៉ូដែលថ្មីដែលមានរូបរាងស្លីមស្តើងដ៏ស៊ីវិល័យ និងទាក់ទាញនេះបានកំពុងអង្រួនចិត្តទាំងតារាៗ ម្ចាស់ហាងលក់ទូរស័ព្ទ ដៃគូសហការ និងបណ្តាប្រព័ន្ធផ្សាព្វផ្សាយទាំងអស់តែម្តង។ ហើយក្នុងនោះឃើញថាម្នាក់ៗនាំគ្នាវែកញែកជជែកពីតម្លៃដ៏ពិសេស និងភ្ញាក់ផ្អើលរបស់ស្មាតហ្វូននេះសឹងតែគ្រប់ៗគ្នា។

ជាការពិតណាស់ស្មាតហ្វូន OPPO Reno5 ម៉ូដែលថ្មីនេះគឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗប្លែកៗធានាថាអេមអស្ចារ្យ ពិសេសជាមួយបច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលបំពាក់ជាមួយមុខងារថ្មីដែលមិនធ្លាប់មានពីមុនមករួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។ ហើយបើនិយាយពីកម្លាំងថ្ម OPPO Reno5 គឺបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័សរហូតដល់ 50W ឯណ្ណោះ ដែលលោកអ្នកអាចបញ្ចូលថ្មប្រើពេលវេលាត្រឹមតែ 5 នាទីប៉ុន្តែអាចមើលវីដេអូម៉ាចុកភ្លែករហូតដល់ទៅ 3 ម៉ោង។ បើងាកទៅមើលកាមេរ៉ា OPPO Reno5 វិញឃើញថាទំហំកាន់តែធំ 64MP+44MP ថតរូបកាន់តែច្បាស់គ្រប់ស្ថិតភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។

យ៉ាងណាមិញ បើតាមការប្រកាសតម្លៃស្មាតហ្វូន OPPO Reno5 កាលពីយប់មិញថ្ងៃទី10 គឺមានតម្លៃ $369 ប៉ុណ្ណោះ អាចនិយាយបានថា គុណភាព និងមុខងារគឺលើសពីតម្លៃ។ រីឯព័ត៌មានលម្អិតនៃការកក់ទុកមុន (Pre Order) គឺចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី21 ខែមករា ឆ្នាំ2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុង នោះនឹងទទួលបានកាដូសរុបមានតម្លៃ$194 រួមមាន៖ កាបូបស្ពាយក្រោយ (តម្លៃ $45) កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៉ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍។

ហើយបើយោងតាមវេបសាយ ហ្វេសប៊ុក និង Youtube ល្បីៗក្នុងស្រុក និងបរទេសជាច្រើនបាននិយាយថា សម្រាប់ទូរស័ព្ទដែលថតរូបស្អាតៗ គឺមនុស្សភាគច្រើនតែងតែនឹកឃើញដល់ក្រុមហ៊ុន OPPO មុនគេបង្អស់ ព្រោះគ្រប់ស៊េរីរបស់ OPPO សុទ្ធតែបានបំពាក់មុខងារកាមេរ៉ាមុខនិងក្រោយ បច្ចេកវិទ្យាថ្មីៗ ប្លែកៗ បំពេញតម្រូវការអតិថិជន និងមិនធ្វើឲ្យអតិថិជនខកចិត្តខកបំណងឡើយ។ ជាក់ស្តែងដូចជាស្មាតហ្វូន OPPO Reno5 ទើបនឹងចេញនេះអ៊ីចឹង គឺបានបំពាក់នូវមុខងារឡូយៗអស្ចារ្យ និងបច្ចេកវិទ្យាឈានជាច្រើនទៀត ដែលជាចំណុចខ្លាំងក្នុងការទាក់ទាញចិត្តអតិថិជនគ្រប់ស្រទាប់វ័យ៕