បងប្រុសម្នាក់ ចែករំលែក ភ្នែកម្ញូបពីមុនឡើងដល់ទៅ 1075ដឺក្រេ ហើយញាំទឹកកៀបនេះរាល់ព្រឹក ៣ ខែ ចុះសល់ 650ដឺក្រេប៉ុណ្ណោះ
Khmer press January 11, 2021 at 11:37 am
facebook

បងប្រុស Teng Yuthy Korn បានបង្ហោះចែករំលែកថា៖ សួស្ដីអ្នកទាំងអស់គ្នាខ្ញុំចង់ចែករំលែកបន្តិចទាក់ទងជាមួយនឹងរឿងភ្នែកម្ញ៉ូបរបស់ខ្ញុំ។ ភ្នែកខ្ញុំការមុនឡើងដល់ទៅ 1075ដឺក្រេ សងខាង បន្ទាប់មកខ្ញុំបានញ៉ាំ ការ៉ុត ជាមួយនឹង ដំឡូងឈាមមាន់ ( beetroot + caroot) រយៈពេល 3 ខែ កិនចូលគ្នា ឬកៀបយកទឹកញ៉ាំរាល់ព្រឹក។ ហើយពេលដែលខ្ញុំពាក់វ៉ែនតាចាស់របស់ខ្ញុំ មានអារម្មណ៍ចេះទៅវិលវល់ ដល់ពេលថ្ងៃនេះខ្ញុំពិនិត្យភ្នែកម្ដងទៀត ដល់ទៅ3កន្លែងវានៅសល់តែទៅ 650ដឺក្រេ សងខាង តែប៉ុណ្ណោះ។ វាជារឿងមួយដែលនឹកស្មានមិនដល់៕