ប្លែកទៀតហើយ! ទិញស្រាបៀរ និងបៀរលេង ជូនបងប្អូនកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលកងវ៉ា ក្រុងសិរីសោភ័ណ តែត្រូវបានក្រុមការងារឆែកឃើញទាន់
Khmer press January 12, 2021 at 1:46 pm
facebook

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១២ មករា ២០២១ នេះយោងតាមការបង្ហោះរបស់បងប្រុស Hev David បានបង្ហោះឲ្យដឹងថា មានបងប្អូន និងក្រុមគ្រួសារ បានទិញស្រាបៀរ និង បៀរលេង យកទៅជូនអ្នកកំពុងធ្វើចត្តាឡីស័ក បងប្រុស Hev Devid បានបង្ហោះជាសារដាស់តឿន និងអប់រំថា ៖ ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សា គម្លាត មិនមែនអោយបងប្អូន មកហូបស្រាហើយនាំគ្នាបៀ នោះទេ ក្រុមការងារឆែក និង មិនអនុញ្ញាតអោយបងប្អូន ក្រុមគ្រួសារទិញយកទៅជូនគាត់ ក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ។

ករណីនេះកើតឡើងនៅមណ្ឌលចត្តាឡីស័ក កងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមចិត្តបងប្អូនកុំធ្វើបែបនេះ ។ អាស្រ័យហេតុនេះសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់គ្នា មេត្តាគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីខ្លួនឯង និងដើម្បីប្រទេសជាតិយើង ១៤ថ្ងៃពិតជាមិនយូរទេ ដើម្បីទាំងអស់គ្នា៕