បុរស៣នាក់ទំនងជាស្រវឹងបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុករះកម្មករប្រមូលសំរាមរបួសធ្ងន់ស្រាល២នាក់ និងបាត់បង់ជីវិតម្នាក់
Khmer press January 14, 2021 at 10:09 am
facebook

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលតែងតែដើរបោសសម្អាតមុខផ្ទះគេ និងមុខក្រុមហ៊ុនផ្សេងៗនៅតាមផ្លូវជាតិលេខ២ ម្ដុំចាក់អង្រែក្រោម បានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាព បន្ទាប់ពីកាយសំរាមរកសំបកកំប៉ុង ជាមួយរថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីសុខៗ ស្រាប់តែមានបុរស៣នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត PRIUS យ៉ាងលឿនទៅបុកពីក្រោយរថយន្តប្រមូលសំរាមស៊ីនទ្រី បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅចំណុចជិត KOi WB-ARENA ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ។

សពនៅមន្ទីរពេទ្យសួគា៍រងចាំស្វែងរកសាច់ញាតិ ដោយមិនស្គាល់អត្តសញ្ញាណឡើយ ។ សូមជួយ Share រកសាច់ញាតិគាគ់ផង ។

ចំណែកម្ចាស់រថយន្តនិងអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន យកទៅប៉ុស្តិ៍ដើម្បីសាកសួរ ហើយផ្នែកជំនាញបានចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកចាត់ការតាមនីតិវិធី ។

ដោយ៖ បងម៉េងខ្មែរណូត