កងទ័ពលោតឆ័ត្រយោងខុសបច្ចេកទេស បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តកំពង់ស្ពឺ (មានវីដេអូ)
Khmer press January 14, 2021 at 2:25 pm
facebook

យោងតាមការចុះផ្សាយព័ត៌មានបឋមពី ABC Cambodia បានឲ្យដឹងថា នៅវេលាម៉ោង​១៣ និង២០នាទី ថ្ងៃ​ទី១៤ ខែមករា​ ឆ្នាំ២០២១ មានករណីលោតឆ័ត្រយោង ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២នាក់។

ព័ត៌មានបឋម ក្នុងហេតុការណ៍នេះបណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

ប្រភព៖ ABC Cambodia