វិធីធ្វើជ្រក់ត្រសក់ស្រូវ
Khmer press January 14, 2021 at 5:07 pm
facebook

វិធីធ្វើជ្រក់ត្រសក់ស្រូវ គ្រឿងផ្សំ: -ត្រសក់ស្រូវ ១ គីឡូ -អំបិល1 ស្លាបព្រាបាយ -ទឹកសុទ្ធ1លីត្រ -ស្ករត្នោត ៤ស្លាបព្រាបាយ -ម្ទេសពីរបីគ្រាប់ វិធីធ្វើ: ១.លាងត្រសក់ឲ្យស្អាត រួចហាន់វាតូចៗ ទៅតាមទំហំ ដែល ចង់បាន ។ ២.ដាំទឹក បន្ទាប់មកចាក់ស្ករត្នោត និងអំបិលចូល។ ទុកវាឲ្យ ត្រជាក់ ប្រហែលជា៤៥ អង្សាសេ។ ៣.ដាក់ត្រសក់ទៅក្នុងក្រឡហើយចាក់ទឹកដាំរួចចូល។ ៤.ចាក់ម្ទេសដែលហាន់រួចពីលើ បន្ទាប់មកគ្របគម្របឲ្យជិត ទាល់តែត្រសក់មានរសជាតិ ជូរ។ ៥.ចំណាំភាគច្រេីនជ្រក់ត្រសក់ស្រូវនេះគឺ រសជាតិ ជូរផ្អែម តែបេីមិនចង់ប្រេីស្ករត្នោត អាចប្រេីស្ករសក៏បានដូចគ្នា ។ ប្រភព៖ ផ្ទះមុខម្ហូប