អគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ធំជាងគេបំផុតនៅលើពិភពលោក នៅប្រទេសឥណ្ឌា
Khmer press January 21, 2021 at 8:55 pm
facebook

(ញូវដេលី)៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះរោងចក្រផលិតវ៉ាក់សាំង COVID-19 មួយកន្លែងនៅប្រទេសឥណ្ឌា ដោយបញ្ចេញផ្សែងខ្មួលខ្មាញ់ពណ៌ប្រផេះពាលពេញមេឃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Star នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

យោងតាមរបាយការណ៍បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះនៅវិទ្យាស្ថានសេរ៉ូមឥណ្ឌា(SII) ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតលើពិភពលោក និងជាទីដែលវ៉ាក់សាំងរាប់លានដូស របស់ក្រុមហ៊ុន Oxford / AstraZeneca កំពុងផលិតនៅទីនោះ។ គួរបញ្ជាក់ថា ភ្លាមៗនេះ នៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីគ្រោះថ្នាក់ និងមូលហេតុនៃអគ្គិភ័យនៅឡើយទេ។ ប៉ុន្តែគេជឿថា វាឆាបឆេះចេញពីអគារមួយ ដែលកំពុងសាងសង់ ហើយមិនមែនជាកន្លែងស្តុកវ៉ាក់សាំងទេ៕ ផ្តល់សិទ្ធិដោយ៖ Freshnews