លឿនឡើង! ងាយៗស្រួលៗឱកាសឈ្នះរង្វាន់ដល់ $10,000 រាល់ការជាវ OPPO RENO5
Chan Liny January 24, 2021 at 8:00 am
facebook

កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាទើបនឹងបានសម្ពោធ និងប្រកាសតម្លៃនូវស្មាតហ្វូន OPPO RENO5 ជាផ្លូវការក្នុងតម្លៃត្រឹមតែ $369 និងទទួលបានកាដូសរុបជាទឹកប្រាក់ $74 ថែមទៀតផង។ អ្វីដែលកាន់តែពិសេស លើសពីពិសេស! រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 នេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែថតរូបអ្នកជាមួយទូរស័ព្ទ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង បន្ទាប់មកទៀតលោកអ្នកធ្វើការ Share ទៅលើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

បើក្រឡេកមកមើលព័ត៌មានលម្អិតរាល់ការជាវស្មាតហ្វូន OPPO RENO5 សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីក្នុងតម្លៃត្រឹមតែ $369 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ដូច្នេះ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានលម្អិតផ្សេងៗរបស់ស្មាតហ្វូន OPPO RENO5 លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មី OPPO RENO5 គឺមានមុខងារពិសេសៗ ទំនើបទាន់សម័យជាច្រើន អាចនិយាយថា គុណភាពលើពីតម្លៃជាមួយនឹង៖

(1) AI Camera ៖ OPPO RENO5 ស៊េរីថ្មីបំពាក់មកជាមួយ AI Camera ជំនាន់ថ្មី 2.0 ដែលបំពាក់មកជាមួយនឹងមុខងារថ្មីៗ ទំនើបៗ និងពេញនិយមជាច្រើនរួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។
(2) ទំហំកាមេរ៉ា៖ OPPO RENO5 ជាមួយកាមេរ៉ាទំហំធំ 64MP+44MP ដែលអាចថតរូប ថតវីដេអូកាន់តែច្បាស់គ្រប់ពេល គ្រប់ស្ថានភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។
(3) បច្ចេកវិទ្យាសាកថ្ម៖ OPPO RENO5 មានថាមពលថ្ម 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W ជួយលោកអ្នកអាចសាកថ្មពេញ 100% ត្រឹមតែ 48 នាទី។
 លោកអ្នកប្រាកដជាឆ្ងល់ និងចង់ដឹងលម្អិតពីលក្ខណៈពិសេសរវាង OPPO RENO4 និង OPPO RENO5 ហើយមែនអត់?
(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយម 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។
(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W សាក 5 នាទីមើលវីដេអូបាន 3 ម៉ោង។
(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។
(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ៕