អតីតបេក្ខនារី កម្មវិធី X Factor Cambodia លាង ចាន់ឡា ហូរទឹកភ្នែកថាខ្លួនដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទៀត លើកដៃសុំអោយគេហៅនាងទៅច្រៀងដើម្បីបានប្រាក់ខ្លះ
Khmer press January 23, 2021 at 9:06 pm
facebook

បងប្អូនប្រិយមិត្តធ្លាប់បានស្គាល់ហើយកញ្ញា លាង ចាន់ឡា ដែលជាអតីតបេក្ខនារីនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ថ្វីត្បិតថានាងមិនបានធ្វើជាម្ចាស់ពានក៏ពិតមែនប៉ុន្តែនាងធ្លាប់បានល្បីឈ្មោះផងដែរនៅក្នុងកម្មវិធីដ៏ធំសម្បើមមួយនេះ។

ស្រាប់តែពេលថ្មីៗនេះ កញ្ញា លាង ចាន់ឡា ត្រូវបានលោក អ៉ឹម ជីវ៉ា បញ្ជាក់នៅលើ Facebook ថានាងដាច់បាយហើយនៅពេលនេះ ព្រោះគ្មានកម្មវិធីណា រឺផលិតកម្មណាមួយហៅនាងទៅច្រៀងនោះទេ។ លោក អ៉ឹម ជីវ៉ា ដដែលបានបង្ហោះរៀបរាប់នៅលើ Facebook សិល្បៈករខ្មែរ ថា៖ “ហុឺ..អាណិតណាស់ អតីតបេក្ខនារី X factor កញ្ញា លាង ចាន់ឡា ហូទឹកភ្នែក លើកដៃសុំអោយបងប្អូនហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លាងចាន់ឡា និយាយថានាងដាច់បាយហើយ គ្មានលុយបងបន្ទប់ជួលទេ ហើយម៉ូតូត្រូលក់អស់ទៀតដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអីហៅនាងទៅច្រៀងផង !”