ក្រុមហ៊ុន OPPO បានបន្តអភិវឌ្ឍន៍ដោយមិនស្រាកស្រាន្ត ដើម្បីផ្តល់ជូនអតិថិជនទទួលបានបទពិសោធន៍ពណ៌ស្រស់ឆើតឆាយបំផុត រាប់ពាន់លានពណ៌ ដែលមានលើពិភពលោកដើម្បីដល់ដៃអ្នកប្រើប្រាស់។
OPPO Find X2 បានត្រួសត្រាយនាំផ្លូវសម្រាប់ Find X3 ជាមួយនឹងកម្រិតបង្ហាញដ៏ល្អឥតខ្ចោះ ។ OPPO Find X2 គឺជាស្មាតហ្វូនដំបូងបង្អស់ដែលផ្តល់ជូននូវគុណភាពកម្រិតបង្ហាញច្បាស់ដល់ QHD + និងមានកម្រិតល្បឿនអេក្រង់លឿនដល់120Hz ជាមួយនឹងកម្រិតរឹតតែត្រឹមត្រូវនៃពណ៌ ពោលគឺចំណាយពេលអស់រយៈពេលជិតមួយឆ្នាំហើយ ដែលកេរ្តិ៍ដំណែលទាំងនេះនៅតែទាក់ទាញជានិច្ច។

OPPO Find X2 បានរកឃើញចុងក្រោយនៅក្នុងអ្វីល្អគ្រប់យ៉ាងនៃគុណភាពនៃកម្រិតបង្ហាញ ដែលនាំមកភាពរស់រវើកដល់ជីវិត។ នៅពេលផ្តិតយករូបភាព នោះអ្នកនឹងចាប់អារម្មណ៍រីករាយនឹងពន្លឺនៃ ColorOS ឬផ្សាភ្ជាប់ខ្លួនអ្នកនៅក្នុងវីដេអូ HDR ដ៏រស់រវើកលើអេក្រង់ច្បាស់ដិតខ្លាំងបែប Ultra Vision របស់ OPPO ដែលទាំងច្បាស់ ទាំងរលូន និងទាំងមានផាសុខភាព។
ខណៈពេលដែលកម្រិតស្តង់ដារពិសេសពេញនិយមតែអេក្រង់ 60Hz និង 90Hz ក្នុងឆ្នាំ 2020 ក្នុងវិស័យឧស្សាហកម្មនេះទាំងមូល ពេលនោះ Find X2 ក៏បានផ្តល់ជាកញ្ចប់កម្រិតបង្ហាញអេក្រង់ល្បឿនលឿនបំផុតរហូត 120Hz។ ដោយសារតែហេតុផលនេះហើយ បានជាហ្គេម លេងលឿនជាងមុន ការឆែកនិងមើលបណ្តាញសង្គមផ្តល់ភាពរីករាយជាងមុន និងការប្រើប្រាស់រឹតតែងាយស្រួលលើចុងម្រាមដៃរបស់អ្នក។
អ្វីៗគ្រប់យ៉ាងគឺត្រូវការមើលទៅច្បាស់ ជាមួយនឹងគុណភាពបង្ហាញ 1440 x 3168 ដែលធ្វើឱ្យប្រាកដថា Find X2 ផ្តល់នូវដង់ស៊ីតេកម្រិតច្បាស់ខ្ពស់បែបជាគ្រីស្តាល 513PPI pixel ។ កម្រិតបង្ហាញ គាំទ្រដល់ 100% នៃកម្រិត DCI-P3 color gamut ពោលគឺ Find X2 បង្ហាញពណ៌រលោងស្អាត ជាមួយនឹងកម្រិតប្រដេញដ៏ពេញនិយម ។ កម្រិតបង្ហាញនេះ ក៏រួមបញ្ចូលគាំទ្រ HDR10 + និងសមាមាត្រកុងពន្លឺ 5000000: 1 ក្នុងកម្រិតលម្អិតល្អ និងរួមជាមួយគ្នាដើម្បីបង្កើតពណ៌ខ្មៅ ដែលមើលទៅមិនគួរឱ្យជឿនិងពេញចិត្តគ្មានទីបញ្ចប់ ជាមួយនឹងពណ៌ដែលផុសចេញមកនិងភាពច្បាស់រូបភាពដែលបានឃើញដូចការរំពឹងទុករបស់អ្នក។
ពណ៌មួយពាន់លានបើមើលគ្រប់ចំណុច របស់ Find X2 គឺជាការបង្ហាញបច្ចេកវិទ្យារូបភាពនិងកម្រិតបង្ហាញឈានមុខគេដែលជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះទៅនឹងអ្វីដែលមិនគួរឱ្យជឿ។ យ៉ាងណាមិញ OPPO ក៏កំពុងច្នៃប្រឌិតនិងជម្រុញព្រំដែននៃបច្ចេកវិទ្យាជានិច្ចកាល។ នៅពេលដែលអ្នកគិតថាចង់បានបទពិសោធន៍របស់អ្នកដែលមិនប្រសើរ នោះ OPPO តែងតែនឹងរកវិធីមួយ ។
ដោយសារតែគោលគំនិតនិងវិធីនេះហើយ ទើបនាំយើងទៅដល់ការបង្កើតប្រព័ន្ធ Full-path Color Management System ដំបូងគេ ដែលបានបង្ហាញដោយក្រុមហ៊ុន OPPO នៅព្រឹត្តិការណ៌ INNO Day 2020។ ព្រឹត្តិការណ៌ INNO Day 2020 នេះគឺជាជាជំហានបន្ទាប់ក្នុងការធ្វើឱ្យប្រសើរ និងបទពិសោធន៍បង្ហាញពណ៌រាប់ពាន់លានពណ៌។
ប្រព័ន្ធ OPPO’s Full-path billion color system គឺជាប្រពន្ធ័ទូរស័ព្ទដំបូងគេដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android គាំទ្របច្ចេកវិទ្យាឌីជីថល DCI-P3 ដែលមានពណ៌ធំទូលាយ និងពណ៌ 10-bit ពីការចាប់យករូបភាពរហូតដល់ទំហំផ្ទុកយ៉ាងរីករាយ។ ប្រព័ន្ធនេះ អាចធ្វើទៅបានដោយការកែលម្អ hardware ជាមូលដ្ឋាន ដែលទទួលបន្ទុកចំពោះផ្គួបឬបន្សំ ពណ៌ខុសៗគ្នា ធ្វើឱ្យប្រសើរឡើងនូវគុណភាពរូបភាពដោយបច្ចេកវិទ្យា imaging algorithms របស់ OPPO ។
បច្ចេកវិទ្យានិងប្រព័ន្ធដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ដោយយោងទៅតាមពណ៌ភាពយន្តបែបឌីជីថល ក៏អាចសម្រេចបានផងដែរ ដោយសារតែកម្រិតនៃភាពច្បាស់នៃអេក្រង់ជាកម្មសិទ្ធិពិសេសរបស់ OPPO ខណៈដែលដោះស្រាយរបស់ក្រុមហ៊ុន OPPO ធានានូវភាពស្របគ្នានៃពណ៌ ដែលគាំទ្រដល់ 100% របស់ DCI-P3 ពណ៌ 10-bit។
បើប្រៀបធៀបទៅនឹងជម្រៅ 8-bits ពណ៌ 10-bit កាត់បន្ថយនូវធាតុមើលឃើញសិប្បនិម្មិតដែលបង្កើតឡើងដោយគំលាតពណ៌និងធ្វើឱ្យប្រសើរឡើងកម្រិតប្រដេញគ្នា បង្កើនគុណភាពរូបភាព ក្នុងពេលប្រុងនឹងថតនិងកម្រិតបង្ហាញ។
អេក្រង់ស្មាតហ្វូនរបស់យើងគឺប្រៀបបាននឹងបង្អួច។ តាមរយៈអេក្រង់ អ្នកនឹងស្វែងយល់ទម្រង់ដ៏អស្ចារ្យដែលកំពុងផ្លាស់ប្តូរនៃជីវិតដ៏ស្មុគស្មាញ ទៅជាជីវិតដ៏ស្រស់បំព្រងបែបឌីជីថល។ សារៈសំខាន់នៃអេក្រង់ទាំងនោះ គឺមិនមែនគ្រាន់តែជាបច្ចេកវិទ្យាឌីជីថលប៉ុណ្ណោះទេ តែថែមទាំងសម្រាប់តម្រូវការរបស់មនុស្សដែរ។ យើងក្រឡេកមើលមនុស្សជាទីស្រឡាញ់របស់យើង ផ្តិតយករូបភាពដ៏ស្រស់បំព្រង កម្សាន្តរីករាយជាមួយគ្នានិងការសាកថ្មងាយៗលឿន អេក្រង់ដែលប្រើថ្មអស់តិច។ ទាំងនេះ ជាតម្រូវការរបស់មនុស្ស ដែលជំរុញឱ្យ OPPO ឈានទៅរកភាពឥតខ្ចោះនៃការកម្រិតបង្ហាញដ៏ល្អបំផុត។
តោះរង់ចាំតាមដាននៃស៊េរីបន្ទាប់គឺ OPPO Find X3 នោះអ្នកនឹងឃើញពណ៌រាប់ពាន់លានពណ៌។