កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ កម្មវិធីប្រកួតប្រជែងធ្វើម្ហូបលំដាប់អន្តរជាតិ MasterChef Khmer រដូវកាលទី ២ បានឈានដល់ទីបញ្ចប់ និងរកឃើញម្ចាស់ពាន និងម្ចាស់ជ័យលាភីលេខ១ ជាមួយទឹកប្រាក់រង្វាន់៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ នោះគឺជាបេក្ខជន ស្រីណុច។

ក្នុងនោះផងដែរ មហាជនជាច្រើនបាននាំគ្នានឹករលឹក អាឡោះអាល័យដល់ Chef រិទ្ធី ដែលជាគណៈកម្មការក្នុងកម្មវិធី MasterChef Khmer ដែលបានលាចាកលោកនាពេលកន្លងទៅ ហើយចាប់ពីពេលនេះទៅគ្រប់គ្នាលែងបានឃើញមុខ លែងបានលឺសំលេង និងលែងបានឃើញស្នាដៃរបស់ Chef រិទ្ធីនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបនេះទៀតហើយ។
គួររំលឹកផងដែរថា លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer បានទទួលមរណៈភាពកាលពីកំឡុងខែតុលា ឆ្នាំ២០២០ កន្លងទៅ ហើយយោងតាមការបញ្ជាក់ពីភរិយារបស់លោកបានឲ្យដឹងថា Chef រិទ្ធី បានទទួលមរណៈភាព ដោយសារតែជំងឺលើសឈាម និងលើសសម្ពាធស្ករខ្លាំង៕
ផ្តល់សិទ្ធិដោយ៖ Khmernote