រឿងរ៉ាវដ៏ក្តៅគគុកក្រោយពេលដែលតារាចម្រៀងរ៉េបល្បីឈ្មោះមួយរូប ត្រូវបានតារាចម្រៀងល្បីដូចគ្នាវាយរងរបួសដេរដល់ទៅ 30ថ្នេរ រហូតមានការប្តឹងផ្តល់គ្នាដល់តុលាការ។ តារាចម្រៀងរ៉េប ដែលគេស្គាល់ឈ្មោះថា Vid Cooler ត្រូវបានម្ចាស់បទ “នារីសក់ខ្លី” គឺប្រុសឡា ជាមួយនឹងគូកន ធ្វើការព្រួតវាយរហូតរងរបួសស្នាម ហើយលោក Vid Cooler ក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីធ្វើការដោះស្រាយផងដែរ។

លោក Vid Cooler បានរៀបរាប់ថា៖ “ស្វាគមន៍លោក តារាល្បីៗ ទាំងប៉ុន្មានដួងនៅខាងក្រោមនេះ..! សូមលោកអញ្ជើញមកតុលាការ ដេីម្បីដោះស្រាយរឿងនេះ ខ្ញុំរងចាំនៅតុលាការ ..!! មានភស្តុតាងនេះរឿង ស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន ..!! កុំគេចវេះ ព្រោះរឿងនេះ បេីមិនដោះស្រាយ គឺវាជាប់ជាមួយអស់លោកមួយជីវិត ..!!
ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែរកំពុងតែ មានវត្តមាន តារា យូកូង បាតផ្សារ ពាល ដែរជាបុគ្គល ប្រេីអំពីហឹង្សាដោយចេតនា ប្រាស់ចាកនឹងសង្គម បែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡេីងវិញផងដេីម្បីកុំប៉ះពាល់ដល់ស្ថាប័ននឹងសង្គមប្រទេសកម្ពុជាទាំងមូល ..! ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូ ទៅកាន់ក្មេងជំនាន់ក្រោយ ដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ !”
ផ្តល់សិទ្ធិដោយ៖ Khmernote