ជាមួយបច្ចេកវិទ្យាសាកថ្ម 50W លើស្មាតហ្វូន OPPO RENO5 ក្នុងតម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ
Chan Liny January 29, 2021 at 4:53 pm
facebook

តើលោកអ្នកធុញទ្រាន់ជាមួយនឹងទូរស័ព្ទសាកថ្មចំណាយពេលយូរមែនទេ? ធុញនឹងទូរស័ព្ទប្រើឆាប់អស់ថ្មមែនទេ? ដូច្នេះប្រសិនបើលោកអ្នកមានស្មាតហ្វូន OPPO RENO5 ក្នុងដៃប្រាកដជាមិនធុញទ្រាន់ ហត់ចិត្ត និងពិបាកក្នុងការរង់ចាំឡើយជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 50W មានប្រព័ន្ធការពារសុវត្ថិភាពរហូតដល់ 5 ស្រទាប់ចាប់ពីដុំសាករហូតដល់ក្នុងទូរស័ព្ទ សាកពេញប្រើបានមួយថ្ងៃពីព្រឹកដល់យប់ដោយមិនបារម្ភ និងរឹតតែងាយស្រួលក្នុងដំណើរកម្សាន្តដោយមិនពិបាកស្ពាយ Power Bank តាមខ្លូន។

យោងតាមមតិយោបល់អតិថិជន និងម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួនបានទទួលស្គាល់ថា OPPO RENO4 ជំនាន់មុនគឺពិតជាធ្វើបានល្អរួចហើយ ដោយបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន VOOC 4.0 (30W) ដែលសាកថ្ម 5 នាទីមើលវីដេអូបាន 2 ម៉ោង។ ចំណែក OPPO RENO5 ជំនាន់ក្រោយនេះគឺរឹតតែល្អជាងមុនជាមួយបច្ចេកវិទ្យាសាកថ្មលឿន 50W ដែលសាកថ្ម 5 នាទីមើលវីដេអូបាន 3 ម៉ោងឯណ្ណោះ។ ជាងនេះទៅទៀត OPPO RENO5 ក៏បានបំពាក់មកជាមួយមុខងារថ្មីៗប្លែកៗ និងបច្ចេកវិទ្យាទំនើបៗជាច្រើនដើម្បីបំពេញតម្រូវការ និងផ្គាប់ចិត្តអតិថិជនខ្លួន លើសទូរសព្ទម៉ាកផ្សេងៗដែលមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300-$400 តែប៉ុណ្ណោះ។
តោះមកទស្សនាវីដេអូដែលប្រៀបធៀបអំពីល្បឿននៃការសាកថ្មរវាង RENO4 និង RENO5!
https://youtu.be/O1Jw4mpFniA

បើយោងតាមបណ្តាសារព័ត៌មានល្បីៗក្នុងស្រុកជាច្រើន តារាល្បីៗ Youtubers ឬ Gamers ក៏បានសម្តែងអារម្មណ៍ពិសេសស្រដៀងៗគ្នាថា «ពីមួយស៊េរីទៅមួយស៊េរីក្រុមហ៊ុន OPPO ដែលតែងតែមានអ្វីថ្មីៗ សម្រាប់អតិថិជន។ ជាក់ស្តែងដូចជា OPPO RENO5 នេះអ៊ីចឹង ជាស៊េរីថ្មីចុងក្រោយបង្អស់ដែលបានចេញលក់ផ្លូវការកាលពីថ្មីៗនេះ។ មិនតែប៉ុណ្ណោះ OPPO RENO5 ក៏មានសមត្ថភាពខ្លាំង កាមេរ៉ាបំពាក់ដោយមុខងារប្លែកៗយ៉ាងលេចធ្លោ និងបច្ចេកវិទ្យាថ្មីៗបែបវៃឆ្លាត ថ្មសាកលឿន លេងហ្គេមមិនឆាប់ក្តៅ អេក្រង់ប្រើថាមពលថ្មតិច ពោលគឺគុណភាព សមត្ថភាព មុខងារនិងបច្ចេកវិទ្យាខ្លាំងជាងគេក្នុងចំណោមស្មាតហ្វូនដែលមានលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ $369»។

សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូដែលគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា នេះតទៅ រាល់អតិថិជនទាំងអស់នឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែរូបថតលោកអ្នកដែលថតជាមួយ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយលេខ IMEI ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត៕ សូមចូលតាមតំណភ្ជាប់នេះ http://bit.ly/3cjd28r ដើម្បីចូលរួមផ្សងសំណាងទាំងអស់គ្នាសម្រាប់អតិថិជន OPPO RENO5 !