កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

ថ្មីៗនេះដែរ អាចារ្យធំនគររាជ ដែលគេស្គាល់ថាជា DJ ល្បីឈ្មោះមួយរូបក៏បានបង្ហោះសារមួយឃ្លាជុំវិញរឿងខាងលើ ដោយលោកបានរៀបរាប់ថា៖ “មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ មេីលឃេីញទោសធំៗ៣ ៖
១/ទោសប្រមាថ អក្សរសិល្ប៍ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ)។
២/ទោសជាន់ឈ្លីតម្លៃ ប្រពៃណី វប្បធម៌ជាតិ។
៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។
#ដេីម្បីប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ។” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត