ធ្ងន់កហើយ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញ ក្រុមអ្នកលក់ឡេ អាជី មកបំភ្លឺជាកំហិត ក្រោយថតកាឡៃរឿងទុំទាវ ធ្វើឲ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ
Khmer press February 4, 2021 at 4:04 pm
facebook

កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។ តាមរយៈលិខិតអញ្ជើញនោះក៏បានបញ្ជាក់ដែរថា ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ទាំងអស់ ត្រូវចូលខ្លួនមកបំភ្លឺឲ្យទាន់ពេលវេលាតាមកាលបរិច្ឆេទជាកំហិត បើពុំដូច្នោះទេ ក្រសួងនឹងបន្តចាត់វិធានការតាមផ្លូវច្បាប់ដោយការចាំបាច់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត