សែលកាត ផ្តល់បានជូនប្រាក់រង្វាន់រហូតដល់ ៥០ម៉ឺនដុល្លារដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២
Chan Liny February 6, 2021 at 9:03 am
facebook

ក្រុមហ៊ុនសែលកាត បានប្រកាសប្រាក់រង្វាន់សរុបចំនួនរហូតដល់៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួនក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ដែលមានរយះពេល១២ខែកន្លងមកនេះ។ ប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង 2 គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន 2 រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំង ទឹកប្រាក់សម្រាប់ហៅចេញចំនួន $100 ឬទិន្នន័យ 500 មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់អ៊ីនធើណិតភ្លាមៗ។

លោក នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត អៀន វ៉ាតសុន (Ian Watson) បានមានប្រសាសន៍ថា៖ “ យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង”។ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តផ្តល់ជូនអតិថិជន របស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ”។

សំដីដ៏រំភើបពីអតិថិជនមហាសំណាង លោកស្រី ឡឹម ឆាយចាន់ថុល មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020 ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត។ “ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន១គ្រឿងនេះមែន”។ “ខ្ញុំនិងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ ហើយពួកយើងមកទទួលរង្វាន់ពីក្រុមហ៊ុនសែលកាតនេះ គឺសុំពឹងពាក់អ្នកជិតខាងអោយជួយបើកជូនទៅវិញ“។ “ខ្ញុំពិតជាអរគុណសែលកាតជាខ្លាំងដែលបង្កើតកម្មវិធីបែបនេះឡើង ជួយលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន ហើយមានឱកាសឈ្នះរង្វាន់ឡូយៗបែបនេះ”។

គួររំលឹកផងដែរថា អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋមកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកស្រី ចាន់ថុលមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។ ក្រៅពីផ្តល់ជូររង្វាន់ធំ ក្រុមការងារសែលកាតក៏បានប្រគល់ជូនរង្វាន់ដល់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ សុខ ខារិន ជាមន្រ្តីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករ មកពីខេត្តបាត់ដំបង។