ស្ងាត់ៗ ! សុផា លីនដា បង្ហាញរូបថតមានផ្ទៃពោះជិតគ្រប់ខែ ក្បែរថ្ងៃចូលឆ្នាំចិន
Oun Mey February 9, 2021 at 3:43 pm
facebook

តារាម៉ូដែលនិងសំដែងល្បីឈ្មោះគឺកញ្ញា សុផា លីនដា បានធ្វើអោយទស្សនិកជនក៏ដូចជាមិត្តអ្នកលេង Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីការពរពោះជិតគ្រប់ខែទៅហើយ អមជាមួយការតុបតែងបែបប្រពៃណីចិន ដែលគៀកទៅនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនដូចគ្នា។

ការបង្ហោះរូបថតជាមួយខ្លឹមសារមួយឃ្លាថា “ឆ្នាំថ្មី សមាជិកថ្មី” កញ្ញា សុផា លីនដា ទទួលបានសារអបអរសាទរជាច្រើនពីសំណាក់មិត្តភ័ក្រក៏ដូចជាអ្នកលេង Facebook ជាមួយនឹងសមាជិកថ្មីដែលត្រៀមទទួលនៅពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា សុផា លីនដា បានភ្ជាប់ពាក្យជាមួយលោក កាំង ប៊ុណ្ណា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ៕