ព្រឹកនេះ ក្រុមអ្នកលក់ឡេសម្តែងរឿង ទុំទាវ ២០២១ បានចូលខ្លួនមកបំភ្លឺតាមការអញ្ជើញរបស់ក្រសួងវប្បធម៌
កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញលិខិតអញ្ជើញម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិ។

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី, អាម៉ី និងគ្នីគ្នាដែលសម្តែងរឿង ទុំទាវ បានចូលខ្លួនតាមការអញ្ជើញរបស់ក្រសួង ដើម្បីធ្វើការអប់រំ នៅឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
រូបភាព៖ លោក Sorn Sopheak