តារាកំប្លែងជើងចាស់ លោកពូ ចាប ចៀន ប្រកាសសងសំណង៧០០ដុល្លារបន្ថែមទៀត ដល់ម្ចាស់ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយ ដែលគាត់បានជិះរថយន្តប៉ះ បណ្តាលឲ្យរបួស (មានវីដេអូ)
Khmer press February 15, 2021 at 3:57 pm
facebook

ភ្នំពេញ៖ មានហេតុការណ៍​កើត​ឡើង​នៅ​ចំណុច​រង្វង់​មូល​ទួលគោក​ចាស់ ក្បែរ​សាលា​តិច​ណូ នៅ​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១​ ដោយគេដឹងថា រថយន្តរបស់លោកពូចាប ចៀន បានជ្រុលទៅបុកពីក្រោយ​ម៉ូតូ​រ៉ឺម៉ក​រើស​អេតចាយ បណ្តាលឲ្យម្ចាស់​ម៉ូតូ​បាក់ដង​កាំបិត ហើយ​លោកពូចាប ចៀន បានចុះមកសង​ចំនួន​១០០​ដុល្លារ ហើយក៏ប្រញាប់ចេញទៅ ដោយមានការរងគ្រោះត្រូវព្យាបាលអស់ច្រើន ជនរងគ្រោះបានសំណូមពរឲ្យលោកពូចាប ចៀន ដោះស្រាយបន្ត។

ថ្មីៗនេះ តារាកំប្លែង នាយ ចាប ចៀន បានចេញមុខបកស្រាយ និងប្រកាសសងសំណងចំនួន 700$ ដល់គូភាគីម៉ូតូរុីម៉ក។ ការលើកឡើងតារារូបនេះបន្ទាប់ពីលោក អុឹម ជីវ៉ា បានទៅដល់គេហដ្ឋានផ្ទាល់របស់លោក នៅក្នុងបុរីជីបម៉ុងលេន២ សែនសុខ ។ លោក ចាប ចៀនបាននិយាយថា លោកមិនគេចវៀសឬរត់ឡើយគឺលោកទទួលខុសត្រូវតាំងពីដំបូង គឺតាំងពីថ្ងៃកើតហេតុម្លេះ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈនៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាមគឺលោកឈប់ឡានហើយលោកជួយរិតប្រេងកូឡានិងជូនថវិការ 100$ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ថាលោកគឺជាតារាកំប្លែង ចាប ចៀនបើមានអីធ្ងន់ធ្ងរជាងនេះប្រាប់លោកមកលោកនិងជួយបន្ថែម ។ ចំនែកគូរភាគីក៏បានយល់ព្រម ហើយខាងជនរងគ្រោះម៉ូតូរីម៉កនិងមកយកថវិការនៅម៉ោង៥ ល្ងាច ( 15.02.2021) ថ្ងៃនេះ ! ។ សូមតាមដានវិដេអូកិច្ចសម្ភាសន៍ នៅផេកសិល្បករកម្ពុជា សូមអរគុណ ជូនដំណឹងដោយលោក អុឹម ជីវ៉ា


ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត