ស្មាតហ្វូនត្រកូល Y ពីរស៊េរីប៉ះគ្នាលើកឆាកតន្ត្រីហង្សមាសញាក់សាច់ទៀតហើយនៅថ្ងៃអាទិត្យនេះ
Chan Liny February 18, 2021 at 1:20 pm
facebook

បើនិយាយដល់ការប្រគុំតន្ត្រីវិញ គ្មានក្រុមហ៊ុនណាស៊ីដាច់ហួវៃឡើយ លែងម៉ៅដាច់ហ្មង៎ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ឆ្នាំ 2021 ថ្ងៃអាទិត្យ ទី 21 កុម្ភៈ ក្រុមហ៊ុនហួវៃត្រៀមកម្មវិធីប្រគុំតន្ត្រីខ្នាតយក្សដាក់លក់ ស្មាតហ្វូន Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 “ទិញមួយបានពីរ”។

លោក ថង សារី នាយកទីផ្សារក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនហួវៃយើងធ្វើកម្មវិធីប្រគុំតន្ត្រីខ្នាតយក្ស និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 ដោយបន្ថែមនូវកាដូពិសេសគឺ Huawei Gift Box តម្លៃ $49 និងកាបូបម៉ាកហួវៃដ៏ស្រស់ស្អាតចំនួនមួយភ្លាមៗ ដើម្បីអបអរសាទរឆ្នំាថ្មី និងថ្លែងអំណរគុណដល់អតិថិជនដែលតែងគាំទ្ររាល់ផលិតផលហួវៃកន្លងមក។

រាល់ការជាវ Huawei Y7a ឬ Huawei Y7p 2021 អតិថិជននឹងទទួលបាន Huawei Gift Box តម្លៃ $49 និងកាបូបម៉ាកហួវៃដ៏ស្រស់ស្អាតចំនួនមួយភ្លាមៗ អាស្រ័យហេតុនេះសូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះផុតកំណត់ត្រឹមថ្ងៃទី 28 កុម្ភៈ 2021 ខាងមុខនេះ។

HUAWEI Y7a មានរូបរាងស្អាតស៊ីវិល័យ សាក30នាទីប្រើបានពេញម្ងៃ បំពាក់កាមេរ៉ាទំហំធំ 48MP AI ឆ្លាតវៃបែបអាជីបរហូតដល់ 4 គ្រាប់ ថតច្បាស់គ្រប់ប្លង់, បំពាក់កម្លាំងសាកថ្មលឿន ., កំលាំងថ្មយក្ស , អេក្រង់ខ្នាតយក្ស .” + ច្បាស់ត្រជាក់ភ្នែក, អង្គផ្ទុកទិន្ន័័យធំ !

មានឈាមជ័រជាប់ស្រឡាយស្មាតហ្វូនត្រកូល Y ស្មាតហ្វូនស៊េរីថ្មី Huawei Y7p 2021 ត្រូវបានក្រុមហ៊ុនធ្វើការអាប់ដេតជាមួយនឹងឌីហ្សាញបែបស៊ីវិល័យ ផ្គួបពណ៌ត្រូវចិត្ត គឺពណ៌ខ្មៅ និងពណ៌បៃតងបែកខៀវ មានអេក្រង់កាន់តែធំ 6.39” ប្រជ្រុយកាន់តែតូច (Punch FullView Display) បង្ហាញរូបភាពច្បាស់ បំពាក់ បំពាក់នូវកាមេរ៉ា AI 3គ្រាប់ 48MP ដែលមានកាមេរ៉ាមេ 48MP សម្រាប់ថតរូបប្លង់ទូទៅកម្រិតអាជីព កាមេរ៉ាទី2 ទំហំ8MP សម្រាប់ថតប្លង់ទូលាយ កាមេរ៉ាចុងក្រោយទំហំ 2 MP សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយដាច់ស្អាតល្អ។

Huawei Y7p 2021 មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។ មាន Huawei Y7a ឬ Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery Store ផ្ទុកកម្មវិធីរាប់លាន លំដាប់ថ្នាក់លេខ3 ទូទាំងពិភពលោក និងPetal Search។ កាន់តែពិសេសមាន ហួវៃមាន Petal Maps ផ្ទាល់ខ្លួន សម្រាប់កំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះគ្រប់គ្នាក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel -ល-) ។

សរុបមក Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 គឺជាស្មាតហ្វូនល្អបំផុតសម្រាប់លោកអ្នក ហើយប្រសិនបើចង់ជាក់ច្បាស់ពីកម្មវិធីប្រូម៉ូសិន “ទិញ1 បាន 2” សូមកុំភ្លេចតាមដាន់ទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV ឬ ការLive របស់ផេកផ្លូវការ Huawei Mobile នៅថ្ងៃអាទិត្យទី 21 កុម្ភៈ 2021 វេលាម៉ោង 6ល្ងាចទាំងអស់គ្នា ជាពិសេសមានឱកាសឈ្នះរង្វាន់កាបូបម៉ាកហួវៃតម្លៃ $35 ចំនួន5រង្វាន់ថែមទៀតផង។