អតីតតារាចម្រៀងជើងចាស់ វ័យ៤៦ឆ្នាំ ចាប់ដៃគ្នាសាងស្នេហ៍ជាមួយកំលោះវ័យ២៣ឆ្នាំ រៀបការនៅក្រុងតាខ្មៅ
Khmer press February 18, 2021 at 2:14 pm
facebook

អ្នកនាង សាន សុខកក្កដា អតីតតារាចម្រៀងជើងចាស់វ័យ៤៦ឆ្នាំ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីវ័យក្មេងរបស់ខ្លួនវ័យ២៣ឆ្នាំ នៅក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ នេះបើតាមការបង្ហោះរបស់លោក អ៉ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook។

លោក អ៉ឹម ជីវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “នារីៗមានអាយុច្រើនកុំទាន់ភ័យ ! កូនកម្លោះអាយុ ២៣ឆ្នាំ កូនក្រមុំអាយុ 46ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចំរៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី ! ទោះបីខាងស្រីមានវ័យចំនាស់អាយុច្រើនជាង២០មែន តែក៏អាចឆាក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត