នាង គន្ធា កើតជំងឺរលាកផ្លូវដង្ហើម និងមេរោគក្នុងឈាម ដេកពេទ្យអស់ច្រើនថ្ងៃ ធ្វើអោយមហាជនភ្ញាក់ផ្អើល
Khmer press February 18, 2021 at 2:42 pm
facebook

តារាចម្រៀងវ័យប្រចាំផលិតកម្មសាន់ដេ គឺកញ្ញា នាង គន្ធា ត្រូវបានគេអោយដឹងថាមានជំងឺ រលាកផ្លូវដង្ហើម និងមេរោគក្នុងឈាម ធ្វើអោយនាងត្រូវដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនថ្ងៃ។ តារាចម្រៀងរូបនេះក៏បានបង្ហាញពីបទពិសោធន៍នៃជំងឺនេះពេលធ្វើទុក្ខម្តងៗ ដោយនាងបានរៀបរាប់ថា ជំងឺ​នេះធ្វេីទុក្ខក្តៅខ្លាំងគឺពេលយប់ជ្រៅ ដោយនាងតែងងើបជូតខ្លួននឹងទឹកដើម្បីបញ្ចុះកំដៅ។

នាង គន្ធា បានសរសេរនៅលើ Facebook នាងថា៖ “អរគុណ​បងបង​ សារព័ត៌មាន​ក្នុង​ការ​ចុះផ្សាយ​ អរគុណ​បងប្អូនទាំងអស់គ្នាដែល​ ព្រួយបារម្ភ​ អរគុណ​នូវ​ មតិ​រិះ​គន់​ពី​ ពណ៌​សម្បុល​ ពេលនេះម៉ោង៣ជាង​ ភ្លឺហេីយខ្ញុំក្រោកជូតខ្លួន​ ជំងឺ​នេះធ្វេីទុកក្តៅខ្លាំងគឺពេលយប់ជ្រៅ សូមកុំអោយមានអ្នកណាកេីតជំងឺ​ អាក្រក់​នេះដូចខ្ញុំ”៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត