ដំណឹងល្អ! កម្មវិធីប្រូម៉ូសិនទិញ1បាន2 សម្រាប់ Huawei Y7a និង Y7p 2021 នឹងបន្តរហូតដល់បំណាច់ខែនេះ
Khmer press February 19, 2021 at 7:04 pm
facebook

សម្រាប់ប្រិយមិត្តដែលមានបំណងចង់ ឡើងស៊េរីទូរស័ព្ទថ្មី អេដមីនសូមណែនាំស្មាតហ្វូនពីរម៉ូដែលទិញហើយបានទាំងទូរស័ព្ទមានគុណភាព និងចំណេញកាដូបន្ថែមញាក់សាច់ដូចខាងក្រោម៖

Huawei Y7a សាក30នាទី ប្រើពេញ1ថ្ងៃ តម្លៃ 189 ថែម Huawei Gift Box 49$ និងកាបូបម៉ាកហួវៃដ៏ស្រស់ស្អាត
Huawei Y7a ត្រូវបានរចនាឌីហ្សាញបែបស៊ីវិល័យជាមួយនឹងជម្រើសពណ៌ស្អាតគឺ ពណ៌មាស បៃតង និងខ្មៅ

តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញ ធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែក ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃ អាចផ្ទុកឯកសារ រូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់ អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំ ដោយមិនចាំបាច់ហត់លុបចោល។

Huawei Y7p 2021 កាមេរ៉ា AI 3គ្រាប់ 48MP តម្លៃ $ ថែម Huawei Gift Box 49$ និងកាបូបម៉ាកហួវៃដ៏ស្រស់ស្អាតមានឈាមជ័រជាប់ស្រឡាយស្មាតហ្វូនត្រកូល Y ស្មាតហ្វូនស៊េរីថ្មី Huawei Y7p 2021 ត្រូវបានក្រុមហ៊ុនធ្វើការអាប់ដេតជាមួយនឹងឌីហ្សាញបែបស៊ីវិល័យ ផ្គួបពណ៌ត្រូវចិត្ត គឺពណ៌ខ្មៅ និងពណ៌បៃតងបែកខៀវ មានអេក្រង់កាន់តែធំ 6.39” ប្រជ្រុយកាន់តែតូច (Punch FullView Display) បង្ហាញរូបភាពច្បាស់ បំពាក់ បំពាក់នូវកាមេរ៉ា AI 3គ្រាប់ 48MP ដែលមានកាមេរ៉ាមេ 48MP សម្រាប់ថតរូបប្លង់ទូទៅកម្រិតអាជីព កាមេរ៉ាទី2 ទំហំ8MP សម្រាប់ថតប្លង់ទូលាយ កាមេរ៉ាចុងក្រោយទំហំ 2 MP សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយដាច់ស្អាតល្អ។

Huawei Y7p 2021 មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។ មាន Huawei Y7a ឬ Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និង ផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។ លក្ខណៈសម្បត្តិខាងលើគ្រប់គ្រាន់សម្រាប់ប្រិយមិត្តថ្លឹងថ្លែងតាមការគួរ បញ្ជាក់ទិញHuawei Y7p 2021 តម្លៃ $159 នឹងទទួលបាន កាបូបស្ពាយដ៏ស្រស់ស្អាតថែមទៀត។

សរុបមកជ្រើស Huawei Y7a តម្លៃ $189 ឬ Huawei Y7p 2021 តម្លៃ $159 ឥលូវនេះចំណេញបានទាំងកាដូបន្ថែម Huawei Gift Box $49 និង កាបូបស្ពាយម៉ាកហួវៃ ព្រមទាំងទូរស័ព្ទដៃស៊េរីថ្មីដែលមានគុណភាព។ ប្រញាប់ឡើងការផ្តល់ជូនពិសេសនេះផុតកំណត់ត្រឹម 28 កុម្ភៈ 2021។