លោក ប្រាយុទ្ធ ចានអូចា ស្ម័គ្រចិត្តចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac ដំបូងគេ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្ត
Khmer press February 22, 2021 at 4:29 pm
facebook

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand មុននេះបន្ដិច ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីវ័យ ៦៦ឆ្នាំ លោក ប្រាយុទ្ធ ចានអូចា ជាមនុស្សទីមួយនៅក្នុងប្រទេសថៃ ដែលនឹងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ក្នុងគោលបំណងដើម្បីបង្កើនទំនុកចិត្តរបស់សាធារណៈជន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំង COVID-19 គឺជាបញ្ហារសើបមួយ ហើយចាំបាច់ត្រូវពន្យល់ឱ្យបានហ្មត់ចត់ដល់សាធារណជន។

លោកបានបន្ថែមថា ក្រុមគ្រប់គ្រងវ៉ាក់សាំងគឺស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ហើយលោកបានបន្ថែមថា៖ «ខ្ញុំមិនបានលាក់បាំងអ្វីទេ ប៉ុន្តែត្រូវរកពេលវេលាសមស្របដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្ញុំ។ មានការព្រួយបារម្ភអំពីភាពមិនទៀងទាត់មួយចំនួន ដូចជាប្រសិនបើយន្តហោះដឹកវ៉ាក់សាំងធ្លាក់? បើវ៉ាក់សាំងមិនមកដល់ គឺវាមិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ ពីព្រោះយើងបានបំពេញការងាររបស់យើងរួចរាល់ហើយ»។ ជាមួយគ្នានេះដែរលោកវេជ្ជបណ្ដិត Paisan Dankhum អគ្គលេខាធិការនៃរដ្ឋបាលចំណីអាហារនិងឱសថបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac ជិតរួចរាល់ហើយ ហើយវ៉ាក់សាំងចំនួន ២០០,០០០ ដូសនឹងមកដល់នៅថ្ងៃពុធខាងមុខនេះ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត