ប្រហែលជាឃើញគេធ្វើខុស អាងសុំទោសរួចខ្លួន! បុរសអ្នកលេង Tiktok ឈ្មោះ “ពូហុន” ច្រៀងប្រមាថមើលងាយនារីភេទ ដោយពាក្យអសុរស ,ពេលនេះមហាជនចង់ឲ្យមានវិធានការតាមផ្លូវច្បាប់
Khmer press February 22, 2021 at 9:25 pm
facebook

ថ្មីៗនេះមានការរិះគន់បុរសម្នាក់ជាខ្លាំង ដែលជាអ្នកលេង Tiktok បានបង្ហោះច្រៀងលេង ដែលមានន័យប្រមាថកេរ្តិ៍ខ្មាសរបស់នារីភេទ ដោយពាក្យអសុរស។ ម្ចាស់គណនីដែលបានបង្ហោះនេះមានឈ្មោះនៅក្នុងកម្មវិធី Tiktok ថា ពូហុន ហើយបានចេញវិដេអូធ្វើស្ទាយច្រៀងប្លែក មានអ្នក Follower រហូតដល់ ជិត ប៉ែតសិបម៉ឺននាក់ឯណោះ។ យ៉ាងណាមិញក្រោយពេលដែលច្រៀងបទនេះហើយបង្ហោះ ឃើញគណនីរូបនេះបានលុបចោលវិញ និងមានអ្នកយកមកបង្ហោះបន្ត ដោយធ្វើការរិះគន់ធ្ងន់ៗបន្ទាប់ពីច្រៀងប៉ះពាល់ប្រមាថស្រ្តីភេទ។ អ្នកលេងបណ្តាញសង្គមជាច្រើនចង់ឃើញមានវិធានការផ្លូវច្បាប់ មិនចង់ឃើញអ្នកប្រព្រឹត្តខុស សុំទោសរួចខ្លួនទេ៕