ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតាមស្វែងរកបុរសម្នាក់យកឈ្មោះ លោកឧត្តមសេនីយ៍ឯក ស ថេត ទៅប្រើ និងគំរាមប្រជាពលរដ្ឋ (Video inside)
Khmer press February 23, 2021 at 12:50 pm
facebook

(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា កម្លាំងនគរបាលបាននិងកំពុងស្វែងរក បុរសម្នាក់ ដែលបានយកឈ្មោះ លោកឧត្តមសេនីយ៍ឯក ស ថេត ទៅប្រើប្រាស់ និងគំរាមកំហែងស្រ្តីម្នាក់។

ការចេញមកបដិសេធខាងលើនេះ បានធ្វើឡើងក្រោយមានគណនីយហ្វេសបុកមួយមានឈ្មោះថា «ពិភពឡេ» បានផ្សាយថា ចៅរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ទៅគំរាមកំហែងគាត់។ លោក សាន សុខសីហា បានបដិសេធចំពោះគណនីហ្វេសបុកមួយនេះ ដោយអះអាងថា មានបុរសម្នាក់ឈ្មោះ ថុង គឹមហួន យកឈ្មោះលោក ស ថេត ទៅគម្រាមកំហែងព្រោះថា បុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់លោក ស ថេត នោះទេ។

លោកបានបញ្ជាក់ថា «បុគ្គលឈ្មោះ ថុង គឹមហួន ដែលបានយកឈ្មោះលោក ស ថេត ទៅគម្រាមអ្នកដ៏ទៃដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់លោក ស ថេត។ ការពិតបុគ្គលឈ្មោះ ថុង គឹមហួន នេះមិនមែនជាចៅរបស់លោក ស ថេត នោះទេ»។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកបុគ្គលរូបនេះឲ្យចូលខ្លួនមកបំភ្លឺ និងចាត់វិធានការណ៍តាមច្បាប់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews