គណៈកម្មការគ្រប់គ្រងផ្សារដើមគរ សហការជាមួយសាលាសង្កាត់ បានចុះចែកម៉ាសជូនដល់អាជីវករក្នុងផ្សារ និងប្រជាពលរដ្ឋដែលបានចូលក្នុងផ្សារ និងជុំវិញផ្សារដើមគរ
Khmer press February 23, 2021 at 1:14 pm
facebook

រាជធានីភ្នំពេញ៖ ដោយមិនគិតពីការនឿយហត់ ពោលគឺសប្បាយ និងការងារបម្រើប្រជាជនរបស់ខ្លួននៅក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគណៈកម្មការគ្រប់គ្រងផ្សារដើមគរ ដឹកនាំដោយលោក គៀង ចក់ ប្រធាន ផ្សារដើមគរ និងមន្រ្តីក្រោមឱវាទសហការជាមួយសាលាសង្កាត់ផ្សារដើមគរ បន្តចលនាយុទ្ធនាការចុះចែកម៉ាស ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសាលារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករទាំងក្នុងផ្សារ ជុំវិញបរិវេណផ្សារដើមគរ។

ជាមួយគ្នានោះដែរ លោក គៀង ចក់ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគរ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមពាក់ម៉ាស បាញ់ទឹកអាល់កុល ឬជែលលាងសម្អាតដៃជាប្រចាំ និងរក្សាគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូចនេះយើងត្រូវចូលរួមប្រយុទ្ឋប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សូមជម្រាបជូនថា លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ត្រូវបន្តយុទ្ធនាការ នៃការចែកជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ ក៏ដូចជាទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។ ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ាស២៥ម៉ឺនម៉ាស លោកអភិបាលរាជធានីភ្នំពេញ ផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាសមួយម៉ឺន និង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤,៥០០ម៉ាស ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។

នាឱកាសនោះដែរ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ ក្នុងនាមអាជីវករ ក៏ដូចអតិថិជន ចេញចូលផ្សារដើមគរ សូមថ្លែងអំណរអភិបាលរាជធានីភ្នំពេញ ក៏ដូចលោកអភិបាលខណ្ឌទួលគោក និងលោកចៅសង្កាត់ផ្សារដើមគរ ដែលលោកបានយកចិត្តទុកដាក់ គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ អាជីវករផ្សារ ក្នុងការចុះផ្ទាល់យកម៉ាសសម្តេចតេជោ ចែកជូនដល់បងប្អូនអាជីវករ ក៏ដូចប្រជាពលរដ្ឋ នៅផ្សារបឹងកេងកង ដើម្បីបង្កាត់ទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ១៩ ដែលកំពុងបានឆ្លងចូលសហគមន៍យើងនាពេលនេះ ៕


ដោយ៖ បងម៉េង ខ្មែរណូត